អ្នកវិទ្យាសាស្ត្រមកពីជុំវិញពិភពលោកបានបង្ហាញព័ត៌មានចុងក្រោយមួយអំពីមូលហេតុដែលការផឹកតែគឺជាជំនួយសុខភាពដ៏ងាយស្រួល។ ការស្រាវជ្រាវនេះធ្វើឡើងលើតែបៃតង ខ្មៅ ស និងអូឡុង ។
នៅក្នុងស្លឹកតែទាំងនេះមានផ្ទុកសារជាតិ flavonoids ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល។ វាមានប្រភេទ flavonoids ចំនួនប្រាំមួយមុខ ហើយពួកវាសុទ្ធតែមានប្រយោជន៍ទាំងអស់។ ការផឹកភេសជ្ជៈតែនេះអាចកាត់បន្ថយហានិភ័យនៃជំងឺវង្វេងស្មារតី ជំងឺបេះដូង និងមហារីកបាន ។ កុំទទួលទានច្រើនពេកព្រោះក្នុងតែក៏មានជាតិ Theophilline ដែរ ហូបច្រើន យូរអាចរលាកថ្លើមបាន(ដូចជាពីរបីប៉ាន់ក្នុងមួយថ្ងៃ) ។

