កុំព្រោះតែកំហឹង ត្រូវច្រានទ្រូងមនុស្សស្មោះត្រង់ចេញពីខ្លួនឲ្យសោះ ! អ្នកនឹងត្រូវស្តាយក្រោយអស់មួយជីវិតជាមិនខាន ! ។ ស្មោះត្រង់មានន័យថា សុខចិត្តធ្លាក់ខ្លួននៅជាមួយអ្នក នៅប្រកៀកស្មាគ្នាមិនបោះបង់ចោលគ្នាឡើយ ទោះអ្នកបានធ្វើខុសឬត្រូវក៏ដោយ ។ស្មោះត្រង់គឺហ៊ានការពារ ហ៊ានទទួលកំហុសជាមួយគ្នា ហ៊ានប្រឆាំង ដើម្បីណែនាំខ្លួនអ្នកឲ្យចេះធ្វើត្រូវឡើងវិញ ។ខ្លាំងបំផុត មិនមែនមានន័យថា ឃោរឃៅនោះទេ ហើយក៏មិនមែនមានន័យថាឆ្លាតនោះដែរ គឺពូកែសំរបសំរួលនឹងការផ្លាស់ប្តូរ ការប្រែប្រួល ដោយមិនរង្គើញាប់ញ័រ ! ។

