អ្វីគ្រប់យ៉ាងវាកើតពីឋាមពលគំនិត

K

អ្វីគ្រប់យ៉ាងវាកើតពីឋាមពលគំនិត បើយើងចង់ផ្លាស់ប្តូររំញ័រក្នុងជីវិត យើងគ្រាន់តែផ្លាស់ប្តូររបៀបគិតជាការស្រេច។ ផ្លូវជីវិតត្រូវឆ្លងកាត់ការលំបាក គ្រោះថ្នាក់ផ្សេងៗ ការដេក ការហូបចុកមិនគ្រប់គ្រាន់ ការតស៌ូព្យាយាម ការបរាជ័យ បំណុល ការប្រែប្រួលផ្លាស់ប្តូរដោយរលកឡើងចុះនៃជីវិត ដោយជំងឺដំកាត់ផ្សេងៗ ទទួលការបដិសេធពីអ្នកដទៃ .....។ល។សេចក្តីសុខក្នុងជីវិតមានបន្តិចបន្តួច ស្ទើរតែគ្មាន ! ជីវិតគឺជាការបាត់បង់ទេ កុំចំណាយពេលជាមួយគំនិតអវិជ្ជមានច្រើនពេក ចូរជ្រើសយកភាពរីករាយវិញ ! ព្រះពុទ្ធត្រាស់ថា « ចិត្តដែលអប់រំបានល្អហើយ រមែងនាំក្តីសុខមកឲ្យ » ។
ពេលបានជួបបញ្ហា ការដែលចេះសួរខ្លួនឯងថាតើមកពីហេតុអី គឺសំខាន់ណាស់ ព្រោះវានាំឲ្យយើងបើកផ្លូវឲ្យបញ្ញា បានធ្វើការពេញទំហឹង។ចូរកុំទាន់និយាយថាត្រឹមត្រូវហើយ ដែលជាការទទួលស្គាល់ភ្លាមៗ ហើយវាអាចជាអគតិផងក៏មាន។ពាក្យសួរថាហេតុអី ? គឺអាចទប់ទល់នឹងគំនិតលំអៀងមកលើខ្លួនឯងផង គំនិតងាប់ក្រឡាផង និង គំនិតចោទប្រកាន់ដោយបំពានផង។ការស្វែងរកចំឡើយ ទៅនឹងពាក្យថាហេតុអី នោះគេនឹងខិតខំដោះស្រាយរកភាពត្រឹមត្រូវនិងសមហេតុផលបានជាមិនខាន ! ។ 

Comments