សិក្សារឿងផ្ទះសម្បែង !
ស្ត្រីភាគច្រើនមានក្តីស្រឡាញ់ចំពោះស្វាមី ប៉ុន្តែមិនចេះគោរពសេចក្តីស្រឡាញ់នោះទេ គាត់មានត្រឹមតែតណ្ហានិងការហួងហែង ។ បុរសភាគច្រើន មានក្តីស្រឡាញ់ភរិយាតែពីតំបូង ចិត្តគាត់ឆាប់រសាយ ក្លាយមកជាការមើលងាយមើលថោកគ្នាទៅវិញ ។ ជាការចាំបាច់បំផុតដែលដៃគូស្វាមីភរិយាត្រូវមានការយល់ដឹងពីបញ្ហានេះ ហើយព្យាយាមសម្របសម្រួលគ្នា ដាក់ចុះម្នាក់បន្តិចគឺដើម្បីកូន បើគេសម្របសម្រួលមិនបានទេ ជម្លោះទាស់ទែងនឹងកើតមានឡើងជាមិនខាន ព្រោះម៉្ងៃៗ មានតែការទាមទារពីគ្នាដើម្បីតម្រូវចិត្តខ្លួនឯងតែប៉ុណ្ណោះ ។

