សេចក្តីសុខពិតប្រាកដ

K

សេចក្តីសុខពិតប្រាកដគឺកើតពីការអប់រំសំអាតចិត្តទេ ហេតុដូច្នេះកិច្ចការនេះគឺត្រូវធ្វើជាមួយខ្លួនឯង មិនមែនជាមួយអ្នកដទៃ ទាំងមិនមែនជាការតាមចាប់កំហុសអ្នកដទៃដែរ ។ ពេល​យើង​ធ្វើ​អ្វីមួយ​ យើង​ត្រូវ​ដឹងដោយ​ខ្លួន​ឯង យើងត្រូវតែដឹងអំពីកាយ និងចិត្តរបស់យើង។ យើង​ត្រូវ​ប្រយ័ត្នប្រយែង​ក្នុង​បច្ចុប្បន្ន​កាល មិន​មែន​ក្នុង​អតីតកាល ឬ​អនាគតកាលទេ ។ យើងគួរតែធ្វើវាដោយកម្លាំងស្មារតីប្រុងប្រយ័ត្ន មិនមែនដោយភាពខ្ជិលច្រអូសបណ្តែតបណ្តោយទេ។ ប៉ុន្តែសកម្មភាពនីមួយៗរបស់យើងគួរតែមានលក្ខណៈធម្មតា ធម្មជាតិ សាមញ្ញ មិនមែនធ្វើអ្វីដែលមនុស្សមិនអាចយល់បាននោះទេ នេះគឺជាផ្លូវកណ្តាលតែមួយគត់សម្រាប់មនុស្សគ្រប់គ្នាដែលព្រះពុទ្ធបានបង្រៀន ! ។ 

Comments