ការយល់ខុស

K

ដើម្បីឱ្យរួចផុតពីការយល់ខុស និងការមានគំនិតខ្វែងយោបល់គ្នា(ការយល់ឃើញមិនដូចគ្នា) ត្រូវចេះលាក់លៀមក្នុងស្ថានភាពដ៏ត្រជាក់មួយគឺស្នាមញញឹមយ៉ាងស្ងាត់ស្ងៀមនិងកាយវិការអោនលំទោនហើយដើរចេញទៅ ! ព្រោះទៅងាយឯណាឲ្យគេយល់ឃើញដូចខ្លួននោះ ទុកទិដ្ឋិឲ្យនៅត្រឹមតែជាទិដ្ឋិចុះ ព្រោះសេចក្តីសុខក្នុងការរស់នៅដែលមិនមានការបែកបាក់គ្នាទើបជារឿងសំខាន់ ។
ចិត្តដែលលោតផ្លោះទៅហួសលក្ខខ័ណ្ឌផ្ទាល់ខ្លួន គឺជាចិត្តដែលផុតពីការមានះប្រកាន់ចូលទៅក្នុងសភាពធម្មជាតិនៃការយល់ដឹងដែលមិនផ្លាស់ប្តូរគឺ​ អ្វីៗមិនទៀង ជាទុក្ខ ជាអនត្តា ត្រឹមតែទិដ្ឋិតើអាចទុកជាអ្វីទៅ ? ។មានតែការពិសោធន៍ប៉ុណ្ណោះ នឹងលាងសម្អាតគ្រប់ទិដ្ឋិ ដែលមិនដឹងការពិត ឬស្មានសច្ចភាពរបស់ធម៌។ ធម៌ ឬថាមពល គឺកំលាំងធម្មជាតិ!

Comments