ចរិតអាធ្យាស្រ័យពីកំណើត

K

ចរិតអាធ្យាស្រ័យពីកំណើតភាគច្រើនគឺមានកំហុស(ចចេស មានះរឹងរូស ត្រូវតែឯង) ព្រោះវាធ្វើបាបតែខ្លួនឯងទេ តែយើងមិនដឹងការពិតនេះឡើយ គិតតែពីគាំទ្រវា រហូតដល់វាក្លាយទៅជាទម្លាប់ជាប់ស្អិតបេះមិនចេញ ! ។ ដល់ពេលធ្លាក់ខ្លួនឈឺ ឬ បាត់បង់សុភមង្គលដោយសារវា ទើបអ្នកខ្លះដឹងខ្លួនហើយខំរកវិធីរំងាប់វាដើម្បីសាងចិត្តស្ងប់មកវិញ តែអ្នកខ្លះនៅគាំទ្រវារហូតដល់បាត់បង់ជីវិតផងក៏មាន ។ ទាល់តែគេមាននិស្ស័យជាមនុស្សដឹងខុសត្រូវទើបគេខិតខំផ្លាស់ប្តូរនិស្ស័យមិនល្អដែលខ្លួនមានចេញ បើគេនៅតែគាំទ្រភាពត្រូវរបស់គេដដែលទេ ទោះបីបានជួបព្រះក៏ព្រះជួយមិនបានដែរ ត្រឹមយើងអីនេះ កុំឃឹមឲ្យសោះនោះ !

Comments