ការវាយប្រហារបច្ចេកវិទ្យាកាន់តែមានភាពស្មុគស្មាញ ខណៈដែលអាជីវកម្ម និងបុគ្គលជាច្រើនកំពុងជួបគ្រោះថ្នាក់។ ខាងក្រោមនេះជាប្រភេទនៃការវាយប្រហារបច្ចេកវិទ្យាចម្បង និងវិធីការពារជាសុវត្ថិភាព៖
1️⃣ Phishing – វាជាការឆបោក ឬបន្លំ ដើម្បីស្ទូចយកព័ត៌មានជនរងគ្រោះតាមរយៈការផ្ញើតំណភ្ជាប់ (Link) ឬប្រើប្រាស់មនោសញ្ចេតនាបោកប្រាស់ដោយរូបភាពទាក់ទាញជាដើម។
🔹 ការពារ: មិនត្រូវចុចលើតំណ Link មិនច្បាស់លាស់ ត្រួតពិនិត្យអាសយដ្ឋានអ៊ីមែល និងប្រើឧបករណ៍ត្រងអ៊ីមែល។
2️⃣ Malware – មេរោគបង្កប់ស្ថិតក្នុងលំដាប់លេខរៀងទីពីរ ដែលត្រូវបានចែកចាយតាមរយៈកម្មវិធីឥតគិតថ្លៃ (Crack) និងហ្គេមជាដើម ឬ Open Source និងមានលើឯកសារផ្សេងៗ ដើម្បីលួចយកព័ត៌មាន និងបណ្តាញសង្គម សម្រាប់ធ្វើអាជីវកម្ម។
🔹 ការពារ: ដំឡើងកម្មវិធីប្រឆាំងមេរោគ ធ្វើបច្ចុប្បន្នភាពប្រព័ន្ធ និងរក្សាភាពប្រកបដោយសុវត្ថិភាពនៅពេលទាញយកឯកសារ។
3️⃣ Denial-of-Service (DoS) Attacks – ការវាយប្រហារនេះសព្វថ្ងៃមិនអាចធ្វើអ្វីស្ថាប័នធំៗបានទេ ប៉ុន្តែជាការវាយប្រហារសម្រាប់ធ្វើបាបគ្នាទៅវិញទៅមក ចំពោះស្ថាប័នដែលមិនទាន់ចេះទប់ស្កាត់ ឬមិនចង់ចំណាយថវិកាការពារបន្ថែម។ ហើយការវាយប្រហារតាម DoS Attacks នេះ ក្មេងៗក៏អាចធ្វើបានដែរ ដោយសារតែវាមានភាពទូលំទូលាយខ្លាំង។
🔹 *ការពារ: ប្រើប្រព័ន្ធការពារតាមជញ្ជាំងភ្លើង (firewall) និងត្រួតពិនិត្យការប្រើប្រាស់បណ្តាញជាទៀងទាត់។
4️⃣ Man-in-the-Middle (MitM) Attacks – ជាការវាយប្រហារក្នុងការលួចស្តាប់ការសន្ទនារវាងបុគ្គល និងបុគ្គល ដោយមានបំណងប្រមូលយកព័ត៌មាន។ សព្វថ្ងៃការវាយប្រហារនេះក៏ពេញនិយមដែរ ប៉ុន្តែវាមានភាពសម្ងាត់។
🔹 ការពារ: ប្រើការបញ្ជូនទិន្នន័យដែលបានអ៊ិនគ្រីប (HTTPS, VPN) និងជៀសវាងប្រើប្រាស់ Wi-Fi សាធារណៈ។
5️⃣ SQL Injection – ការវាយប្រហារដោយស្វែងរកចន្លោះប្រហោង Database ដើម្បីលួចទាញយកទិន្នន័យ។ សព្វថ្ងៃវាពេញនិយមខ្លាំងសម្រាប់ពួក Cracker ដែលយកគណនីមកលក់ក្នុងតម្លៃ 1$, 2$, 5$ ជាដើម ហើយក៏មានការចែកចាយបន្តគ្នា។ ខ្លះទៀតយកទៅលក់បន្ត។ ការវាយប្រហារនេះបច្ចុប្បន្នអាចធ្វើទៅបានចំពោះគេហទំព័រ ឬ Platform ដែលមិនសូវមមាញឹកក្នុងការជួសជុល ឬគេហទំព័រដែលទុកចោលប៉ុណ្ណោះ។ ប៉ុន្តែនៅតែមានភាពពេញនិយម ដោយសារតែនរណាក៏អាចធ្វើបានដែរ។
🔹 ការពារ: ប្រើការស្រាវជ្រាវដើម្បីការពារបញ្ចូលទិន្នន័យដោយប្រើ parameterized queries និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធ។
6️⃣ Zero-Day Exploit – ជាបច្ចេកទេសវាយប្រហារដោយចន្លោះប្រហោងថ្មីៗ និងការវាយប្រហារដោយសម្ងាត់ វាយរហ័ស និងដករហ័ស។
🔹 ការពារ: ធ្វើបច្ចុប្បន្នភាពកម្មវិធី ប្រើប្រព័ន្ធរកឃើញការវាយប្រហារ និងអនុវត្តការបិតបំប៉ោងសុវត្ថិភាព។
7️⃣ Advanced Persistent Threats (APTs) – ការវាយប្រហារមានកម្រិតខ្ពស់ និងរយៈពេលយូរ ហើយមិនត្រូវបានរកឃើញ។ ឧទាហរណ៍ ការលួចលុយ ByBit អាចចាត់ទុកថាជាការវាយប្រហារ APTs ដែរ។
🔹 ការពារ: ប្រើបច្ចេកវិទ្យាការពារទិន្នន័យ បង្កើតសុវត្ថិភាពនៅក្នុងបណ្តាញ និងធ្វើតេស្តសុវត្ថិភាពជាប្រចាំ។
8️⃣ Ransomware – មេរោគ encrypt ជម្រិតទារប្រាក់នេះ សឹងតែលែងមានហើយ ដោយសារតែមូលហេតុមួយចំនួន នៅពេល Hacker ជម្រិតចំតែបុគ្គលអត់សូវមានប្រាក់ ពួកគេសុខចិត្តឈូស Windows ចោល។
បុគ្គលខ្លះចង់ឱ្យលុយដែរ ប៉ុន្តែអត់ចេះបាញ់លុយឱ្យ។
🔹 ការពារ: ចងក្រងទិន្នន័យជាប្រចាំ មិនត្រូវបើកឯកសារមិនស្គាល់ និងប្រើកម្មវិធីការពារបញ្ចប់ (endpoint protection)।
ការពារព័ត៌មានផ្ទាល់ខ្លួន និងអាជីវកម្មរបស់អ្នក ជាការសំខាន់។ សូមប្រុងប្រយ័ត្ន និងអនុវត្តវិធានការសុវត្ថិភាព! 🔒💻🚨

