ជីវិតពិតខ្លះៗរបស់តារាសម្តែងភាពយន្តហុងកុងដែលយើងស្គាល់ថាជាទិនហ្វី

K
khy-nim

ជីវិតពិតខ្លះៗរបស់តារាសម្តែងភាពយន្តហុងកុងដែលយើងស្គាល់ថាជាទិនហ្វី
   កំពូលតារាកំប្លែងហុងកុង ទិនហ្វី ដែលមានឈ្មោះដើម Stehen Chow  (ស្តេហ្វិន ចូវ ) កើតនៅថ្ងៃទី 22 មិថុនា 1962 ជាអ្នកដឹកនាំភាពយន្តហុងកុង ជាអ្នកនិពន្ធ អ្នកសម្តែង ជាផលិតករ និង ជាទីប្រឹក្សានយោបាយរបស់ប្រទេសចិនផងដែរ ។ លោកChow ចាប់ផ្តើមដំបូងជាតួសម្តែងបណ្តោះអាសន្នសម្រាប់ប៉ុស្តិ៍ទូរទស្សន៍។ គាត់បានឈានជើងចូលធ្វើការនៅ TVB នៅដើមទស្សវត្តឆ្នាំ1980 ហើយក៏ត្រូវបានបង្ហាត់បង្រៀននៅទីនោះផងដែរ។ លោកបានបញ្ចាប់ថ្នាក់សម្តែងរបស់ TVB ក្នុងឆ្នាំ1982 ហើយនៅឆ្នាំ1987 លោកបានឈានជើងចូលក្នុងឧស្សាហកម្មភាពយន្តតាមរយៈរឿង Final Justice ដែលធ្វើឲ្យគាត់ឈ្នះពានរង្វាន់សេះមាសតៃវ៉ាន់ សម្រាប់តួដែលមានការគាំទ្ររខ្លាំងបំផុត។ ក្នុងឆ្នាំ1994  លោក Stehen Chow បានចាប់ផ្តើមដឹកនាំភាពយន្តដោយខ្លួនឯង ចាប់ផ្តើមដោយរឿង From Beijing with Love ។ ឆ្នាំ2004 រឿងរបស់លោកChow រកចំណូលបានច្រើនជាង 106លានដុល្លាអាមេរិក ទូទាំងពិភពលោក។ មកដល់ពេលនេះគាត់មានអាយុ 60 ឆ្នាំហើយ(គិតត្រឹមឆ្នាំ2022)។

Comments