បើអ្នកកំពុងតែមានបញ្ហារផ្លូវចិត្តអ្នកគប្បីព្យាយាមអនុវត្តន៍នូវប្រមាណវិធីសាស្រ្តខាងក្រោមនេះដែលអាចជួយសម្រួលអារម្មណ៍អ្នកល្អប្រសើរបានខ្លះ ៖
+ ការទទួលទាន : អ្នកត្រូវទទួលទានអាហារ ដែលមានអនាម័យ និងមានជីវជាតិមានប្រយោជន៍ ដល់សុខភាព។ អាហារទាំងនោះអាចជួយធ្វើ ឱ្យសុខភាព និងរាងកាយយើង បានរឹងមាំហើយក៏អាចជួយឲ្យសុខភាពផ្លូវចិត្តបានល្អប្រសើរមួយផ្នែកផងដែរ។
+ ការធ្វើលំហាត់ប្រាណ សូមហាត់ប្រាណ ឱ្យបានពី៣០ ទៅ៦០នាទី ក្នុង១ថ្ងៃ នៅពេលធ្វើ សកម្មភាពឲ្យចេញញើសខួរក្បាល នឹង បញ្ចេញជាតិគីមីធម្មជាតិ ឈ្មោះអង់ដូហ្វីនដែលជាតិគីមីនេះធ្វើឱ្យអារម្មណ៍ល្អនិងស្រស់ថ្លា ហើយអាចយកឈ្នះអារម្មណ៍ធ្លាក់ទឹកចិត្តបានដែរ។
+ ការទទួលទានដំណេក: សូមគេងឱ្យបានគ្រប់គ្រាន់យ៉ាងតិច៧ម៉ោង។ បើមានបញ្ហារឿងដំណេកបណ្តាលមកពីការព្រួយបារម្ភឬការភ័យខ្លាចសូមស្វែងរកការ ពិគ្រោះឬ ការផ្តល់ ប្រឹក្សាពីអ្នកជំនាញសុខភាពផ្លូវចិត្តជៀសវាងប្រើថ្នាំងងុយគេងដោយចិត្តឯង។
+ កម្លាំងចិត្ត : សូមពង្រឹងកម្លាំង ចិត្តឱ្យរឹងមាំកម្លាំងចិត្តខ្លាំងគឺជួយឲ្យ ប្រ ព័ន្ធការពារ ខ្លាំងដែរ។ សេចក្តីស្រលាញ់ជាប្រភពកម្លាំងចិត្តមួយដ៏ធំផងដែរ។

