ដូងទេរស្ថិតនៅក្នុងប្រភេទរមណីយដ្ឋានកែច្នៃ និងភោជនីយដ្ឋាន។ នៅទីនោះ មានដូងទេរយ៉ាងស្រស់ស្អាតលយចូលទៅទឹកបឹងបង្អួតសម្រស់យ៉ាងស្រស់ត្រកាល និងទេសភាពឆ្នេរមាត់ព្រែកដ៍ស្រស់ស្អាត ភ្ញៀវទេសចរណ៏អាចសម្រាកលំហែកាយ ហែលទឹកកម្សាន្ត ទទួលទានអាហារឆ្ងាញ់ៗ មិនតែប៉ុណ្ណោះ ភ្ញៀវទេសចរណ៏អាចរកជិះក្ដាររំអិលកោងខ្ពស់ ជិះទូកកាយ៉ាក់ ដោយចំណាយប្រាក់ប្រមាណ ៣ដុល្លារម្នាក់តែប៉ុណ្នោះ។
សម្រាប់កន្លែងអង្គុយលំហែរកាយវិញ រមណីយដ្ឋានដូងទេរ គឺមានខ្យូសអង្គុយ រឺក៏តូបអង្គុយជាច្រើនសម្រាប់ភ្ញៀវទេសចរណ៏ ហើយក៏មានសេវាកម្មទទួលកម្មង់អាហារផ្ទាល់ៗពីទីនោះផងដែរ។
លោក លី រតនា ម្ចាស់រមណីយដ្ឋានដូងទេរបានឱ្យដឹងថា បច្ចុប្បន្នរមណីយដ្ឋានរបស់លោកមានបន្ថែមសេវាកម្មកម្សាន្តជាច្រើនទៀត ដូចជា ទូកកៃយៈ ទូកធំជិះមើលថ្ងៃរៀបលិច កីឡាលើទឹកជាច្រើនមុខ ពិសេសគឺមានបន្ទប់ស្នាក់នៅដ៏ស្រស់ស្អាត និងម្ហូបអាហារជាច្រើនបន្ថែមទៀតរហ័សទាន់ចិត្ត។
រមណីយដ្ឋានដូងទេរមានទីតាំង ស្ថិតលើដងព្រែកទឹកឈូ នៅ ភូមិ ស្នំប្រាំពី ឃុំ ម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្ត កំពត ដែលមានចម្ងាយប្រមាណ ៧ ទៅ ៨ គីឡូម៉ែត្រប៉ុណ្ណោះ ពីស្ពានកំពតថ្មី។

