ច្បាប់កម្មមានលក្ខណះដូចជារលកទឹក នៅពេលគេបោះដុំថ្មទៅក្នុងទឹកនឹងមានរលករុញតៗគ្នា ឬដូចជារលកអេកូដែលផ្សាយចេញទៅនិងផ្សាយឡងត្រឡប់មករកប្រភពដើមវិញ ដែលអ្នកវិទ្យាសាស្ត្រហៅថាបាតុភូត Telepathy (ឋាមពលចិត្តដែលផ្សាយចេញនិងស្រូបចូល)ច្បាប់ញូតុន និង ដំណោលអាសីុម៉ែតគឺជាការរកឃើញពីច្បាប់កម្មនេះឯង បើអ្នកដាល់ជញ្ជាំងក្នុងកម្លាំង១០ញូតុន អ្នកនឹងត្រូវជញ្ជាំងដាល់តបវិញក្នុងកម្លាំង១០ញូតុនដែរ បើអ្នកសាងទុក្ខឲ្យអ្នកដទៃ អ្នកនឹងត្រូវអ្នកដទៃសាងទុក្ខដាក់វិញ បើអ្នកផ្តល់ក្តីសុខឲ្យអ្នកដទៃ អ្នកនឹងត្រូវអ្នកដទៃផ្តល់ក្តីសុខឲ្យវិញ។បើអ្នកបានដាក់បាតលោកដោយរីករាយ លោកយកអាហារទៅឆាន់ មានកម្លាំង មានពណ៌សំបុរល្អ មានចិត្តរីករាយ ផលនេះផ្សាយឡងត្រឡប់មករកម្ចាស់ដើមវិញ ធ្វើឲ្យគេមានកម្លាំង គ្មានជំងឺដំកាត់ មានចិត្តរីករាយត្រជាក់ថ្លាគេងលក់ស្រួល មានសុខភាពល្អ។បើយើងលួច ឬសម្លាប់អ្នកដទៃ សាច់ញាតិគេក្តៅក្រហាយប្រទេចផ្តាសា ផលនោះស្រូបត្រឡប់មករកម្ចាស់កម្មវិញ ធ្វើឲ្យវិនាសទ្រព្យឬវិនាសជីវិត ជាអង្វែង ។បើយើងញញឹមទៅរកគេដោយមេត្តាចិត្ត គេក៏ញញឹមមករកយើងវិញដោយមេត្តាចិត្តដូចគ្នា បើយើងសំលឹងទៅរកគេដោយក្តៅក្រហាយចិត្ត គេក៏សំលឹងមករកយើងវិញដោយការក្តៅក្រហាយវិញដែរ នេះហើយ ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់នោះ ! ។

