ប្រវត្តិជីវិតរបស់កំពូលអ្នកតារាភាពយន្ត កុំកុំ និងជាគ្រូក្បាច់គុណចិនផងដែរ
តារាសម្តែង កុំកុំ មានឈ្មោះពិត Donnie Yen កើតនៅទីក្រុងក្វាងចូវ ប្រទេសចិន។ ម្តាយឈ្មោះ Bow-Sim Mark គឺជាគ្រូបង្ហាត់ក្បាច់គុន Kung Fu ។ ឪពុករបស់គាត់ឈ្មោះ Kylster Yen ជាអ្នកនិពន្ធកាសែត និងជាអ្នកចំរៀងផងដែរ។ នៅពេលដែលលោក Donnie Yen មានអាយុ 2 ឆ្នាំ គ្រួសារបានប្តូរទៅរស់នៅហុងកុង ហើយនៅពេលដែលគាត់មានអាយុ 11 ឆ្នាំ បានទៅរស់នៅឯទីក្រុងបូស្តុន រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិករហូតដល់សព្វថ្ងៃ។នៅសហរដ្ឋអាមេរិក លោកស្រី Bow-Sim Mark ជាម្តាយរបស់លោក បានក្លាយជាអ្នកផ្សព្វផ្សាយសិល្បៈក្បាច់គុនចិននៅលើទឹកសហរដ្ឋអាមេរិក។ Donnie Yen ហ្វឹកហាត់ក្បាច់គុនចិននេះតាំងពីនៅតូចពីម្តាយរបស់គាត់។ ស្របពេលជាមួយគ្នានេះដែរ ដោយសារមានឱពុកជាអ្នកសិល្បៈផ្នែកចម្រៀង និងតន្ត្រី ជាហេតុធ្វើឲ្យលោក Donnie មានចិត្តស្រលាញ់ផ្នែកតន្រ្តី និងបូករួមពីការជំរុញពីឱពុកផង បានធ្វើឲ្យគាត់ក្លាយជាអ្នកលេងព្យាណូដ៏មានជំនាញម្នាក់។ គាត់បានចូលសាលាគុណថ្នាក់ខ្ពស់ជាងមុននៅក្រុម Bejing Wushu និងបានរៀនជាមួយលោក Jet Li ដែលយើងស្គាល់ថា លោក លី លានជា ជាតារាសម្តែងក្បាច់គុណដ៏ឆ្នើមមួយរូបផងដែរ។លើសពីនេះទៅទៀតក៏ជាឱកាសដែលគាត់ត្រូវគេណែនាំអោយស្គាល់អ្នកដឹកនាំរឿងលោក Yuen Woo-Ping ព្រមទាំងបានចូលប្រកួតក្នុងព្រឹត្តិការណ៍ធំ The Miracle Fighters ធ្វើឡើងនៅឆ្នាំ១៩៨៣។ មួយឆ្នាំក្រោយមកនៅពេលគាត់មានអាយុ ១៩ ឆ្នាំ គាត់ត្រូវបានគេជ្រើសរើសសម្ដែងជាលើកដំបូងក្នុងរឿង Drunken Tai-Chi ។
កុំកុំ និង Yuen Woo-Ping ក្លាយជាដៃគូយ៉ាងសាកសមក្នុងរឿងជាបន្តបន្ទាប់ដូចជា Tiger Cage ថតក្នុងឆ្នាំ១៩៨៩ និងបទចម្រៀង Iron Lion នៅឆ្នាំ ១៩៩៣។កុំកុំបានប្រឡូកពេញដៃពេញជើងក្នុងវិស័យភាពយន្តនៅឆ្នាំ២០០៩ និងបានចុះកុងត្រាជាមួយ Weinstein Company នៅឆ្នាំ២០១៣ ជាឱកាសដែលលោកបានបង្ហាញមុខលើខ្សែភាពយន្តខ្នាតធំជាច្រើន ហើយក្លាយជាតារាចំណូលខ្ពស់ ដោយគ្រាន់ថតភាពយន្ត៤រឿង លោកអាចរកចំណូលបានទៅដល់ជិត៣០លានដុល្លារអាមេរិកឯណោះ។

