សួនកំសាន្ត
១- ពាក្យសុំទោសគឺជាពាក្យសំខាន់នៅពេលដឹងខ្លួនខុស តែកុំប្រើវាដើម្បីបន្តការធ្វើខុសតទៅទៀត ។ ពួកកូន៥ចនេះ ប្រើពាក្យសុំទោសរហូតម្តាយឪពុកស្លាប់អស់ហើយក៏នៅតែសុំទោសដែរ(៥ចគឺ កូនចាយ កូនចោរ កូនចោល កូនចង់ និងកូនចេក)ឯកូន៥ចទៀតម៉ែឪស្លាប់ទៅជាខ្មោចក៏នៅតែអរគុណ(៥ចគឺ កូនចេះ កូនចង់ កូនជួយ កូនទុក កូនថែ) ។
២- មនុស្សដែលគួរឲ្យជឿជាក់គឺៈ គិតមុននិយាយ ធ្វើការម៉ត់ចត់សច្ចៈទៀងត្រង់ ចូលចិត្តភាពរីករាយ ចូលចិត្តការសិក្សា ចូលចិត្តហាត់ប្រាណឬកីឡាផ្សេងៗដើម្បីសុខភាពល្អ ចូលចិត្តជួយយកអាសារអ្នកដទៃ ចូលចិត្តដំណើរកំសាន្ត មិនចេះគុំគួនមិនចេះលាក់ពុត ។
៣- ស្មៅប្រែជាខៀវនៅពេលគេស្រោចទឹកឲ្យវា ចិត្តប្រែជាស្រស់ថ្លានៅពេលគេបានស្រោចទឹកមេត្តាឲ្យដល់វា ការធ្វើអំពើល្អ ការធ្វើបុណ្យទានគឺជាការស្រោចទឹកមេត្តាឲ្យចិត្តនោះហើយ ។

