ខេមរះ សិរីមន្ត បានប្រកាសស្វែងរកប្អូនប្រុសដែលលក់លៀសហាលនៅកណ្តាលភ្លៀង

K
khy-nim

ទឹកចិត្តគួរឲ្យគោរព ថ្មីៗនេះតារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មរស្មីហង្សមាស លោក ខេមរះ សិរីមន្ត បានប្រកាសស្វែងរកប្អូនប្រុសដែលលក់លៀសហាលនៅកណ្តាលភ្លៀងដើម្បីជួយទៅតាមលទ្ធភាព
   ដោយឃើញទិដ្ឋភាពដែលគេបានបង្ហោះនៅក្នុងបណ្តាញសង្គមនៅពេលថ្មីៗនេះ បានឃើញពីក្មេងប្រុសម្នាក់ដែលតស៊ូលក់លៀសហាលនៅកណ្តាលមេឃភ្លៀងដែលធ្វើ

ឲ្យមហាជនជាច្រើនមានចាប់អារម្មណ៍និងអាណិតអាសូរជាខ្លាំង ដោយឃើញភាពតស៊ូរបស់ប្អូនប្រុសម្នាក់នោះនិងភាពលំបាករបស់គាត់ ក្នុងនោះដែរព័ត៌មាននេះក៏បានធ្វើឲ្យតារាចម្រៀងដ៏ល្បីនៅកម្ពុជាលោក ខេមរះ សិរីមន្ត បានបង្ហាញពីអារម្មណ៍អាណិតអាសូរ និងសរសើរដល់ទឹកចិត្តរបស់ប្អូនប្រុសជាខ្លាំង ។ដោយសេចក្តី

អាណិតអាសូរប្អូនប្រុសលក់លៀសហាលនោះ ថ្មីៗនេះលោក ខេមរះ សិរីមន្ត បាន បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់គាត់ថា "មានបងប្អូនណាស្គាល់លេខផ្ទះរឺលេខទូរស័ព្ទរបស់ប្អូនម្នាក់នេះខ្ញុំពេញចិត្តនិងការតស៊ូរបស់គាត់ចង់ជួយគាត់"។ដើម្បីជ្រាបកាន់ែច្បាស់សូមទសន្សារូបភាពខាងក្រោមនេះ។

Comments