ដើម្បីឱ្យគ្រួសារមានសុភមង្គល យើងត្រូវ

K
khy-nim

 អ្វីដែលខ្ញុំចង់ចែករំលែកគឺ ដើម្បីឱ្យគ្រួសារមានសុភមង្គល យើងត្រូវ ៖
🍀១.ត្រូវស្គាល់ខ្លួនឯង និងសមាជិកច្បាស់សិន
🍀២.ស្គាល់តម្រូវការខ្លួន និងសមាជិក
🍀៣.ស្គាល់តួនាទី និងភារកិច្ចរបស់ម្នាក់ៗថាត្រូវធ្វើអី? (សំពះផ្ទឹមអាចារ្យប្រាប់ហើយ)
🍀៤.សួរសំណួរខ្លួនឯង តើការធ្វើនេះសម្រាប់អ្នកណា? ដើម្បីអ្វី? ត្រឹមត្រូវទេ? ហេតុអី? បើខុស គួរកែតម្រូវកន្លែងណា?​
🍀៥.រក្សាសីល៥ កម្មបថ១០ឱ្យបានល្អពី១ថ្ងៃទៅ១ថ្ងៃ
🍀៦.រក្សានូវការឱ្យទាន ភាវនា....
🍀៧.ត្រិះរិះពិចារណា មិនលំអៀងញាតិយើង ញាតិគេ
🍀៨.ទម្លាក់មានះចុះ មិនប្រកាន់តួនាទី ខ្ជិល រើសអើងការងារ
🍀៩.តាំងចិត្តថា កិច្ចការអីក៏យើងធ្វើកើតដែរ រួចព្យាយាមធ្វើវា(លើកលែងពរពោះសម្រាប់បុរស ផ្ដល់មេជីវិតឈ្មោលសម្រាប់ស្ត្រី)
🍀១០.ឧស្សាហ៍ អត់ធន់ គ្រប់កិច្ចការងារ
🍀១១.ឧស្សាហ៍ចម្រើនព្រហ្មវិហារ៤រឿយៗជាប្រក្រតី
🍀មានទឹកចិត្ត រំពៃមើលកន្លែងចន្លោះអាចជួយបាន(ពិសេសពេលឈឺ)
🍀១២.ពេលខ្លះព្រមចុះចាញ់ មិនមែនមានន័យថាយើងអន់ឡើយ
🍀១៣.ចេះសម្របសម្រួល និងមើលស្ថានភាព ការបត់បែន
🍀១៤.ធ្វើគ្រប់អ្វីៗដើម្បីជាគំរូដល់កូនៗជំនាន់ក្រោយ
🍀១៥.ពេលណាស្ងាត់ សមគួរ យើងអាចប្រាប់ពីកំហុសរបស់គាត់ និងចេះកែប្រែកំហុសយើងផងដែរ ប្រសិនបើមាន ។​

Comments