គោលដៅដែលគ្មានផែនការធ្វើច្បាស់លាស់

K
khy-nim

១-គោលដៅដែលគ្មានផែនការធ្វើច្បាស់លាស់ វាដូចជាការបួងសួងបន់ស្រន់សុំឲ្យដើររើសបានមាសប៉ុនដូងទុំដូច្នោះដែរ។
២-ពេលជួបគ្រោះថ្នាក់មិនអាចគេចផុត យើងមិនបានរត់ចោលជីវិតទេ ប៉ុន្តែត្រូវចេះការពារជីវិតដោយការរត់ចោលគ្រោះថ្នាក់។
៣-សេចក្តីក្លាហានដ៏អស្ចារ្យគឺកើតពីឋាមពលនៃការតាំងចិត្តឥតវៀចវេរចំពោះឆន្ទៈខ្លួនឯង ដើម្បីការពារជីវិតជួបយក្សសម្លាប់យក្ស ជួបទេវតាសម្លាប់ទេវតាធ្វើយ៉ាងណាឲ្យតែបានឆ្លងផុតឧបសគ្គ។មនុស្សដែលមានការតាំងចិត្តខ្ពស់រមែងធ្វើបានសម្រេចគ្រប់យ៉ាង !។

Comments