ក្នុងវត្ថុមួយមានអត្ថន័យពីរជានិច្ចៈ

K
khy-nim

ក្នុងវត្ថុមួយមានអត្ថន័យពីរជានិច្ចៈ ការរីករាយជាគូនិងការកើតទុក្ខ បើត្រេកអរនឹងស្រឡាញ់គេនឹងមានទុក្ខនៅពេលស្អប់ បើត្រេកអរនឹងស្អប់គេនឹងមានទុក្ខព្រោះឈឺច្រើន បើត្រេកអរនឹងឈឺច្រើនគេនឹងអាយុខ្លី បើត្រេកអរនឹងការជួបគេនឹងមានទុក្ខនៅពេលព្រាត់ ត្រេកអរនឹងការបានគេនឹងមានទុក្ខពេលបាត់បង់ ត្រេកអរនឹងការរស់គេនឹងមានទុក្ខនៅពេលស្លាប់ ត្រេកអរនឹងក្តីសុខគេនឹងមានទុក្ខពេលបញ្ហាបានមកដល់ បើមានសតិចាំដាស់តឿនចិត្តឲ្យប្រុងប្រយ័ត្នជានិច្ចមិនបណ្តែតបណ្តោយធ្វេសប្រហែស ពេលនោះចិត្តគេមិនបាត់បង់លំនឹងចិត្តឡើយ ចិត្តនៅតាំងមាំក្នុងឧបេក្ខាជានិច្ច ។

Comments