អាថ៌កំបាំងសមាធិៈ

K
khy-nim
ចាំទុកឲ្យច្បាស់ទៅ ! អភិនិហារធម៌ក្នុងពុទ្ធសាសនាគឺអ្នកណាដែលចង់បែរជាមិនបានជួបទេ អ្នកដែលមិនចង់ហើយចិត្តស្មើៗរីករាយថ្លាមិនប្រាថ្នាអ្វីទាំងអស់បែរជាជួបលើសពីអ្វីៗដែលខ្លួនបានស្មានទុកនោះទៅទៀត ។ ក្នុងចិត្តឈឺចាប់ឬសោកសៅខ្លាំងពេកក៏មិនជួបអភិនិហារដែរ បើដឹងត្រឹមថាអ្វីៗសុទ្ធតែជាធម្មជាតិ នោះអ្នកនឹងបានជួបធម្មជាតិពិតដ៏មានជំរៅក្នុងច្បាប់កង់ទិចនៃចក្រវាឡនេះជាមិនខាន វាស្រាល វាអណ្តែត វាមានរូបភាពនិងចលនា វាស្រស់ស្អាតលើសពីបច្ចេកទេសរបស់មនុស្ស វាពិរោះលើសពីសម្លេងក្នុងឋានសួគ៌ាល័យ អ្វីទាំងនេះមាននៅក្នុងចិត្តអ្នកសមាធិដែលគ្មានចេតនាចង់បានអីទាំងអស់ ! បើអ្នកនៅមានចំណង់ អ្នកបានត្រឹមតែចង់អស់មួយជីវិតតែប៉ុណ្ណោះ ! សមាធិជាធម្មជាតិមួយបែបសម្រាប់សាងមនុស្សឲ្យក្លាយទៅជាព្រះបានយ៉ាងពិតប្រាកដ ! តែពីតំបូងអ្នកត្រូវលុបបំបាត់ចំណង់ឲ្យបានជាមុនសិន ចាំឧបេក្ខាកើតឡើងរឹងមាំទើបបញ្ញានិងសតិធ្វើការវែកញែកអាថ៌កំបាំងច្បាប់ចក្រវាឡបានដោយខ្លួនឯង ។

Comments