ចាកចេញម្តងមួយៗ ម្តងគេម្តងយើង តើនឹងសង្ឃឹមថាបានអ្វីអំពីលោកនេះទៅ ក្រៅពីអំពើល្អនោះ ? គិតមកដល់ត្រង់នេះគួរឲ្យសង្វេកណាស់ នៅមិនទាន់បានសាងកុសលឲ្យបានសមតាមបំណងនៅឡើយ ទាំងកិលេសក៏នៅមិនទាន់បានលះអស់ទៀត ។ រូបនេះគួរករុណា ត្រូវត្រាច់រង្គាត់លិចអណ្តែតក្នុងភពបី ត្រូវទទួលការប្រមាថមើលងាយសព្វបែបយ៉ាង អំណឹះតទៅយើងនឹងធ្វើឲ្យឯងលែងកើតទៀតត្រាតែបាន។
=> ប្រកាន់អាកប្បកិរិយាកោងកាច វាមិនមែនជាភាពខ្លាំងរបស់មនុស្សទេ គោរពអោនលំទោនចេះជួយអ្នកដទៃក៏មិនមែនជាភាពទន់ខ្សោយរបស់មនុស្សដែរ តែវាជួយឲ្យគេឆាប់បានទទួលសេរីភាពរួចរំដោះពីលោកនេះបាន។

