១- នឹកនរណាម្នាក់ខលគេទៅ ! ខលមិនជួបហីទៅ !
២- ចង់ជួបគេអញ្ជើញគេមក ! គេមិនមកហីទៅ !
៣- ចង់ឲ្យគេយល់ពន្យល់គេទៅ ! គេមិនព្រមយល់ទេហីទៅ !
៤- បើមានសំណួរសួរគេទៅ ! គេមិនប្រាប់ទេហីទៅ !
៥- បើមិនចូលចិត្តទេនិយាយទៅ ! បើមិនបានដូចចិត្ត ដើរចេញទៅ !
៦- បើចូលចិត្តអ្វីមួយ ទៅយកវាមក !
៧- ចង់បានអ្វីមួយស្វែងរកវាទៅ ! បើរកមិនបានទេហីទៅ !
៨- ស្រឡាញ់នរណាម្នាក់ប្រាប់គេទៅ ! គេមិនព្រមទេហីទៅ !
៩- កុំចេះតែចង់ ! លោកនេះមិនមែនចេះតែបានដូចចិត្តចង់នោះទេ ! ខ្លះព្រោះតែពាក្យមិនសុខចិត្ត ត្រូវដេកឈឺចាប់អស់មួយជីវិតផងក៏មាន ! ។
១០- មនុស្សមិនឈ្នះទេវតា មនុស្សគិតមិនដូចជាទេវតាគិត ! កុំឆ្ងាញ់ កុំត្រូវអីតែឯង លោកនេះមិនមែនជារបស់យើងតែម្នាក់ឯងទេ ត្រូវចេះព្រម ចេះល្មម ដឹងឯង ដឹងអញ ដឹងគ្រប់ ដឹងគ្រាន់ ដឹងលើសដឹងខ្វះ ទើបការរស់នៅមានក្តីសុខ ! ។

