"ជីវិតរបស់អ្នកអស់ន័យដោយរបៀបណា"

K
khy-nim

រឿងមួយដែលនិយាយអំពីថាតើ "ជីវិតរបស់អ្នកអស់ន័យដោយរបៀបណា" ដែលខ្ញុំយល់ថា រឿងនេះបំផុសគំនិតអប់រំល្អ និងមានគុណតម្លៃក្នុងការចែករំលែក។
ខណៈពេលដែលជីតាកាន់តែមានវ័យចំណាស់ ថ្ងៃមួយ គាត់បានអង្គុយរំលឹកពីអតីតកាលដ៏រីករាយជាមួយចៅប្រុសរបស់គាត់ និងបានផ្តល់ដំបូន្មានជីវិតទៅកាន់ចៅថា៖ “ចៅសម្លាញ់ ជីវិតរបស់យើងរាល់គ្នាបានបាត់បង់[អស់ន័យ] ដោយសារកត្តាជាច្រើន។ ជីវិតយើងបាត់បង់ ពេលដែលចៅរស់នៅតាមការចង់បានរបស់អ្នកដទៃ ដែលមិនមែនជាការរស់នៅតាមរបៀបខ្លួនឯង។ ជីវិតរបស់ចៅបាត់បង់ ពេលដែលចៅរិះគន់កំហុសអ្នកដទៃ ដោយមិនបានមើលឃើញកំហុសរបស់ចៅខ្លួនឯង។ ជីវិតបាត់បង់ នៅពេលដែលចៅត្អូញត្អែរគ្រប់ពេលវេលាអំពីបរាជ័យ ដោយមិនព្យាយាមស្វែងរកដំណោះស្រាយដើម្បីឆ្ពោះទៅរកជោគជ័យ។ ចៅនឹងវង្វេងក្នុងជីវិត នៅពេលដែលចៅចំណាយពេលវេលាច្រណែនអ្នកដទៃ ដោយមិនព្យាយាមធ្វើឱ្យខ្លួនឯងល្អទ្បើង។ ពេលដែលចៅផ្តោតចិត្តតែលើរឿងអវិជ្ជមាន ហើយមិនបានរីករាយនឹងរឿងល្អៗដែលចៅបានឆ្លងកាត់ នោះជីវិតរបស់ចៅនឹងអស់ន័យ។ ជីវិតរបស់ចៅមិនបានបាត់បង់ទាំងស្រុងនោះទេ នៅពេលដែលចៅឈប់ដកដង្ហើម ប៉ុន្តែ វានឹងបាត់បង់បន្តិចម្តងៗ នៅពេលដែលចៅមិនមានភាពសប្បាយ រីករាយចេញពីក្នុងចិត្ត»។

Comments

vanchiva
vote me back b🙏