កុំភ្លេចថាក្តីស្រេកឃ្លាននិងការព្រួយបារម្ភពីភាពខ្វះខាត សូម្បីតែនៅក្នុងផ្សារទំនើបក៏នៅតែមានដូចគ្នា បញ្ញាស្មារតីរវាងអ្នកមាននិងអ្នកក្រគឺមានដូចគ្នា តែការចេះសប្បាយចិត្ត គឺមានចំពោះតែអ្នកមានធម៌តែប៉ុណ្ណោះ ! ។ អ្នកគិតមើលចុះ ! គឺដោយសារតែផ្សារទំនើប ផ្ទះថ្មខ្ពស់ៗ និងរថយន្តទំនើបៗទាំងនោះហើយ ដែលនាំឲ្យមានកើតចោរឆក់ចោរប្លន់ ការចាប់ជំរឹត និងអំពើឃាតកម្ម ការចាប់រំលោភ ការផិតក្បត់ ការលក់ខ្លួនជាដើម ពេញទឹកពេញដី មានតែអ្នកមានធម៌ក្នុងខ្លួនប៉ុណ្ណោះ ដែលមើលឃើញច្បាស់ពីបញ្ហានេះ។ មនុស្សធម្មតា គិតតែពីការបាន និងការកាប់សម្លាប់ហុតឈាមគ្នាគួរអោយអាសូរ ! ។ កុំពង្វក់ខ្លួួននិងញាតិខ្លួនឯង ត្រូវឆ្លៀតពេលពន្យល់ ពីការពិតរបស់ជីវិត ដែលត្រូវតែមានការធន់ទ្រាំ ការអំណត់អត់ធន់ជាមួយនឹងវត្ថុខាងក្រៅ កុំដោយសារតែវា ត្រូវលក់ខ្លួនលក់ជីវិត លក់កិត្តិយសនិងឧត្តមគតិធ្វើអ្វី ជីវិតគឺត្រូវការតែខ្យល់ដកដង្ហើមតែប៉ុណ្ណោះ ! ។

