បច្ចុប្បន្នវិទ្យាសាស្ត្របានស្រាយបំភ្លឺដូចតទៅ ៖ អ្វីទាំងអស់ក្នុងចក្រវាឡត្រូវបានស្រាយបញ្ជាក់តាមច្បាប់ធម្មជាតិ យ៉ាងត្រឹមត្រូវច្បាស់លាស់ គ្មានអ្នកណាជាអ្នកបង្កើតឡើងឡើយ ! ជីវិតគឺជាបណ្តុំនៃភាគល្អិតទាំងអស់(អាតូម)ដែលមានទំនាក់ទំនងទៅវិញទៅមក¥ = I HA I I VB I - IVA I I HB I (wave function formula) តាមច្បាប់កង់តូម ជីវិតកើតជាថ្មីគឺប្រព្រឹត្តិទៅតាមច្បាប់ ឋាមពល(Energy)និងច្បាប់ស្រូបទាញ(Attraction law)គឺ ម៉ូលេគុលបានពីការស្រូបទាញអាតូម អាតូមបានពីការស្រូបទាញអេឡិចត្រុងនិងណ្វៃយ៉ូ ណ្វៃយ៉ូបានពីការស្រូបទាញរវាង ប្រូតុង ហ្វូតុង ណឺត្រុង វាកើតពីការស្រូបទាញនៃខ្វាំង(Quant)ដែលព្រះពុទ្ធហៅថាសង្ខារធម៌(ធម្មជាតិនាំឲ្យមានការតាក់តែង) ធាតុតូចៗបានស្រូបទាញតោងគ្នាបានជារាងកាយមនុស្ស ធាតុទាំងនេះមិនបានបាត់បង់ឡើយវាបានបំលែងទៅជាធាតុផ្សេងៗ ពីប្រភេទមួយទៅប្រភេទមួយទៀត(នាំឲ្យមានអនិច្ចំ) ចិត្តមនុស្សជាប្រភេទឋាមពលដែលមានល្បឿនលឿនជាងល្បឿនពន្លឺទៅទៀត តាមច្បាប់ស្រូបទាញចិត្តមនុស្សអាចស្រូបទាញអ្វីដែលខ្លួនកំពុងគិត វាបញ្ជូនហ្រ្វេកង់រលកសញ្ញាឋាមពលទៅចក្រវាឡ ហើយស្រូបទាញយកមកវិញនូវអ្វីដែលមានហ្វ្រេកង់ដូចគ្នា សារុបមកជីវិតមនុស្សកើតឡើងពីការស្រូបទាញនៃឋាមពល ដែលព្រះពុទ្ធបានបង្ហាញថា ការជាប់ជំពាក់ការអាល័យនាំឲ្យមានការវិលវល់ក្នុងភពនេះឯង វិទ្យាសាស្ត្រពន្យល់ថា ៖ ស្លាប់គឺជាការបំលែងពីឋាមពលមួយ ទៅឋាមពលមួយទៀត តាមការស្រូបទាញឋាមពលចិត្តនិងតាមច្បាប់ទំនាញហ្វ្រេកង់ដូចគ្នានៅក្នុងចក្រវាឡ ។ ស្លាប់ហើយកើតទៀតហេតុនេះបើមិនខិតខំអប់រំចិត្តទេ តទៅជាតិមុខគេនឹងមិនមានក្តីសុខឡើយ បើអ្នកពិតជាស្រឡាញ់ខ្លួនអ្នក ចូរនៅឲ្យឆ្ងាយពីអំពើអាក្រក់ ! ការដើរតាមអដ្ឋង្គិកមគ្គគឺជាការរំដោះខ្លួនពីចំណងវដ្តៈទុក្ខ ។

