កាមភពនៃភូមិមនុស្ស

K
khy-nim

កាមភពនៃភូមិមនុស្ស មានព្រោះសាឡាយតនៈ ដែលមានវិញ្ញាណជាធម្មជាតិដឹង និងចិត្តជាធម្មជាតិស្ទុះទៅតោងសោយអារម្មណ៍ដោយកម្លាំងតណ្ហា ឧបាទាន ព្រោះមានកម្មតាក់តែងដោយកម្លាំងអវិជ្ជា។ ធម្មជាតិនៃចិត្តគឺពោលពេញដោយកម្លាំងតណ្ហា ឧបាទាន រត់តាមបញ្ចទ្វារវិថីចិត្តទៅស្ទុះសោយអារម្មណ៍ជាហេតុឱ្យកើតអកុសលចិត្ត លោភមូលចិត្ត ទោសមូលចិត្ត មោហមូលចិត្ត ដែលជាវដ្ដនៃកម្ម បន្តឱ្យវិញ្ញាណសត្វចុតិ បដិសន្ធិ ជាអនេកជាតិ មិនអាចចាកផុតពីកងទុក្ខក្នុងសង្សារវដ្ដ . វិបស្សនាដែលមានសីល សមាធិជាបាត ញាំងឱ្យសតិរលឹក បញ្ញាដឹងសភាវៈធម៌ពិតគឺសឡាយតនៈ ផស្សៈ វេទនា ត្រឹមជាត្រៃលក្ខណ៍ ដូច្នេះអាចចងចិត្តមិនឱ្យស្ទុះទៅតោងសោយអារម្មណ៍ដោយកម្លាំងតណ្ហា ហើយជវនចិត្តក៏កើតមហាកុសល (សោមនស្ស-ឧបេក្ខាសហគតំ ញាណសម្បយុត្តំ អសសង្ខារកំ) . ចតុរារិយសច្ច ទុក្ខ សមុទយ និរោធ មគ្គ.អដ្ឋង្គិកមគ្គ និព្វាន គឺផ្លូវនាំសត្វឱ្យរួចចាកកងទុក្ខក្នុងសង្សារវដ្ដ ។ 

Comments