សួនគំនិត !
១- ខ្ញុំទទួលខុសត្រូវចំពោះអ្វីដែលខ្ញុំបាននិយាយ តែខ្ញុំមិនទទួលខុសត្រូវចំពោះអ្វីដែលអ្នកបានយល់ពីសម្តីដែលខ្ញុំបាននិយាយនោះទេ ។
២- ចំពោះមនុស្សដែលមានកម្លាំងចិត្តតស៊ូព្យាយាម ត្រូវដឹងថា គេមិនដែលនៅឯកោឡើយ ឋាមពលចក្រវាឡតែងនៅជាមួយគេជានិច្ច ។ បើនិយាយរឿងទេវតាវិញ ទេវតានឹងជួយអ្នកណាដែលចេះជួយខ្លួនឯងជាមុនតែប៉ុណ្ណោះ ។
៣- ចំពោះបញ្ហាមួយ បើអ្នកមិនអាចពន្យល់វាឲ្យមានភាពងាយយល់បានទេ មានន័យថា អ្នកមិនទាន់យល់ពីវាបានសព្វគ្រប់នៅឡើយទេ សូមកុំយកវាទៅបង្រៀនអ្នកដទៃ ។

