ច្បាប់ធម្មជាតិ

K
khy-nim

តើអ្នកដឹងថាអ្នកមានលក្ខខណ្ឌអ្វីក្នុងជីវិតទេ ? មនុស្សភាគច្រើនសុទ្ធតែជាមនុស្សលាក់គំនួចទុកក្នុងចិត្ត ឬសុទ្ធតែមានអ្នកទីពីរលាក់ក្នុងជីវិតទាំងអស់ ។
បុរសដែលជាអ្នកកាន់សាសនាពិតប្រាកដគឺគាត់តែម្នាក់គត់ដែលដឹងអំពីស្ថានភាពរបស់ខ្លួនឯងហើយគាត់កំពុងតែឆ្លងកាត់ស្ថានភាពនោះ។
ដរាបណាអ្នកនៅតែស្ថិតក្នុងវិស័យវប្បធម៌នៃសង្គមដែលមានភាពលោភលន់ មានការច្រណែននិន្ទា សមិទ្ធិផលផ្លូវចិត្តអ្នកនៅតែមិនមែនជាមនុស្សមានសេរីភាពពិតប្រាកដទេ ។ អ្នកប្រហែលជាគិតថាអ្នកមានសេរីភាព ប៉ុន្តែអ្នកគ្រាន់តែជាផ្នែកមួយនៃសង្គមដែលអភិរក្សតណ្ហា គឺតណ្ហានេះហើយដែលធ្វើឲ្យអ្នកក្លាយជាមនុស្សមានលក្ខខណ្ឌក្នុងជីវិត ! ។

ធម្មជាតិមមាញឹកក្នុងការបង្កើតវត្ថុប្លែកៗ ដោយឡែកតែវប្បធម៌មនុស្សបែរជាបង្កើតគំនិតតែមួយបែបដែលតំរូវឲ្យមនុស្សទាំងអស់ត្រូវតែគោរពនឹងអនុលោមតាម វាគឺជារឿងចម្លែកណាស់ ! ។
រឿងនេះ វាគួរតែចាប់អារម្មណ៍ជាងមុនពីការបង្រៀនកុមារ ដើម្បីឲ្យពួកគេចេះទទួលស្គាល់គំនិតច្រើនបែបច្រើនយ៉ាងជាងការព្យាយាមបង្រៀនពួកគេពីរបៀបធ្វើ របៀបរស់នៅ និងរបៀបដំណើរការតាមតែគំនិតមនុស្សម្នាក់ ដែលធ្វើបែបនេះគឺផ្ទុយទៅនឹងច្បាប់ធម្មជាតិដែលជាច្បាប់បង្កើនចំនួន ។

Comments