ខ្សែរជីវិតរបស់ Emmanuella ជាក្មេងកំប្លែងដ៏ល្បីជនជាតិនីហ្សេរីយ៉ាដែលត្រូវបានខ្មែរយើងស្គាល់ថា ស្រីង៉ោល
ឈ្មោះពេញរបស់ Emmanuella គឺ Emmanuella Samuel នាងកើតនៅថ្ងៃទី 22 ខែកក្កដា ឆ្នាំ 2010 នៅ Port Harcourt រដ្ឋ River State ប្រទេសនីហ្សេរីយ៉ា។ នាងកើត និងធំធាត់នៅប្រទេសនីហ្សេរីយ៉ានៅតំបន់ដែលក្រីក្រមួយ។ តែនាងបានកែប្រែជីវិតទៅជាក្មេងដែរជាងគេបំផុតនៅក្នុងប្រទេសរបស់នាង។ នាង មាន អាយុ ១២ ឆ្នាំ គិត ត្រឹម ឆ្នាំ ២០២២។នាងគឺជាតារាកំប្លែងដែលបុិនប្រសប់មួយរូប នាងចាប់ផ្តើមសម្តែងនៅពេលមានអាយុ៥ឆ្នាំ នៅពេលដែលពូរបស់នាងហៅឲ្យមកសម្តែងជាមួយគាត់។មួយរយះដែលនាងបានសម្តែងជាមួយពូរបស់នាងអ្នកទាំងទទួលបានពានរង្វាន់ជាអ្នកធ្វើVideo នៅលើYoutube ដែលមានអ្នកSubscribedច្រើនជាងគេនៅទ្វីអាហ្រិចកាលពីឆ្នាំ២០១៦។ក្រោយពីមានអ្នកទស្សនាជាច្រើនកន្លងមកនាងក៏ទទួលបានប្រាក់ជាច្រើនផងដែរ។នៅពេលបច្ចុប្បន្ននាងគឺជាក្មេងដែលមានជាងគេបំផុតនៅក្នុងប្រទេសនាង។ហើយលុយដែលនាងរកបានជួយកុមារកំព្រានិងជួយសង់កន្លែងស្នាក់នៅសម្រាប់ពួកគេទៀតផងក្តីសុបិន្តដ៏ធំផុតរបស់នាងគឺសង់ផ្ទះជូនម្តាយរបស់នាង នៅទីបំផុតនាងក៏បានសាងសង់ផ្ទះជូនម្តាយនាងនៅឆ្នាំ២០២០កន្លងទៅនេះ។

