ការបំពេញបារមីបានជានិយតពោធិសត្វដរាបណាៈ

K
khy-nim

ការបំពេញបារមីបានជានិយតពោធិសត្វដរាបណាៈ
១- ជាតិនេះជាមនុស្សប្រុស មានឧប្បនិស្ស័យសម្បត្តិជាព្រះអរហន្ត ។
២- បានទទួលការព្យាករណ៍ពីព្រះពុទ្ធមុនរួចហើយ ពេលបានជួបព្រះពុទ្ធត្រូវតែជាតាបស ឬ បព្វជិត មិនអាចជាគ្រហស្ថបានឡើយ ។
៣- បានសម្រេចគុណធម៌ជាអភិញ្ញា ឬ សមាបត្តិ ។ មានការសន្សំចិត្តមកយ៉ាងក្រៃលែងជាព្រះពោធិសត្វ ។
៤- មានចេតនាខ្លាំងក្លាដើម្បីបានជាព្រះពុទ្ធ ទោះជាត្រូវស្លាប់ក្នុងខ្ទះភ្លើងអស់រយនៃកប្បក៏មិនរាថយ ។ តើអ្នកមានមេត្តា ចង់ក្លាយជាព្រះពុទ្ធដើម្បីជួយប្រោសសត្វនៅកប្បខាងមុខឬទេ ? បើចង់ត្រូវខំបំពេញពុទ្ធការកៈធម៌ ឬ បំពេញបារមី១០ឲ្យបានពេញបរិបូរណ៍ទៅណា ។

Comments