លោក Fujiko Fujio ដែលជាសហអ្នកបង្កើតរឿងតុក្កតា Doraemon បានទទួលមរណភាពក្នុងអាយុ ៨៨ ឆ្នាំ
អ្នកបង្កើតរឿង Doraemon របស់តុក្កតាកុមារគឺលោក Fujiko Fujio បានទទួលមរណភាពហើយ។ ដំណឹងនៃកាស្លាប់របស់លោកត្រូវបានចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០២២។ មានសេចក្តីរាយការណ៍ថាលោកបានទទួលមរណៈភាពនៅ លំនៅដ្ឋាននៅ Kawasaki ទីក្រុងតូក្យូ។ លុះដល់ម៉ោង៨និង៤០នាទីព្រឹកថ្ងៃដដែល ប៉ុស្តិ៍នគរបាលក្បែរនោះបានទទួលទូរស័ព្ទថាលោកបានដួលនៅនឹងកន្លែងស្នាក់នៅ។ ទោះជាយ៉ាងណានៅពេលដែលមន្ត្រីមកដល់បានស្លាប់បាត់ទៅហើយ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើកោសល្យវិច័យលើករណីនេះហើយមិនមានស្លាកស្នាមអ្វីគួរឱ្យសង្ស័យឡើយ ។

