• កុំផ្ដេកផ្ដួលលើសំណាងមនុស្សប្រុសណាកូន
• កូនខ្សោយកម្លាំង តែប្រាជ្ញាកូនមិនខ្សោយឡើយ
• កុំមើលស្រាលការសិក្សាឱ្យសោះកូន
• កូនស្អាតណាស់ កូនត្រូវស្រលាញ់ខ្លួនឱ្យបានច្រើន
• កុំធ្វើអ្វីផ្ដេសផ្ដាស ដើម្បីតែមនុស្សមិនឱ្យតម្លៃកូន
• កូនត្រូវមានចិត្តធម៌ ត្រូវចេះជួយ និងចេះចែករំលែក
• កុំនិយាយអាក្រក់ពីគេ កុំឱ្យគេថាកូនមាយាទមិនល្អ
• កូនត្រូវរស់នៅឱ្យបានស្អាតបាត កុំខ្ជិលច្រអូស
កូនត្រូវចាំថា កូនជាមនុស្សស្រីដែលអស្ចារ្យបំផុត កូនមានសមត្ថភាពគ្រប់បែបយ៉ាង កូនមិនដែលអន់ដូចពាក្យសម្ដីដែលគេនិយាយម្ដងណាទេ។ រឹងមាំឡើងកូន ឈប់ពិបាកចិត្ត បើកូនមិនចូលចិត្តអ្វីត្រង់ណា ចូរកូនព្យាយាមផ្លាស់ប្ដូរវា ព្រោះកូនមិនមែនជារុក្ខជាតិទេ!

