ជីវិតទាំងអស់សុទ្ធតែឯកោ មានតែភាពអាត្មានិយមតែប៉ុណ្ណោះ ដែលអាចច្រានចោលភាពឯកោរបស់ជីវិតបាន ! តែដឹងស្រាប់ហើយថា អាត្មានិយមធំប៉ុណ្ណា មានទុក្ខមានបញ្ហាធំប៉ុណ្ណឹង ! ។ ចូរស្តាប់សម្លេងបេះដូងរបស់អ្នកចុះ វាជាអ្នកប្រាប់ការពិតដល់អ្នក ទោះបីជាអ្នកដទៃបានក្បត់អ្នក ក៏វាមិនដែលបានក្បត់អ្នកម្តងណាឡើយ ! ។ ចាំណា ! ជីវិតវាគ្មានសមភាពទេ តែអ្នកកើតមកនេះ គឺដើម្បីខិតខំបំពេញឲ្យវា មិនត្រូវឲ្យវាទទួលការគ្របសង្កត់ពីអ្នកដទៃឡើយ ! តែក៏មិនត្រូវហួសហេតុពេកដែរ ! ព្រោះសាសនារបស់ជីវិតគឺសប្បុរសធម៌ ! ។អ្នកកើតមកនេះមិនមែនសម្រាប់តែទទួលជោគជ័យ ហើយក៏មិនមែនសម្រាប់តែទទួលការបាត់បង់ដែរ តែកើតមកគឺដើម្បីជ្រើសរើសតែប៉ុណ្ណោះ ! ! ! ជីវភាពពិតរបស់ជីវិតគឺជាការគិតនេះឯង ! ! ! ហេតុនេះសូមកុំនាំខ្លួួនឯងចូលទ្រុុងនៃគំនិតឲ្យសោះ! ភ្នែកពីរ ត្រចៀកពីរ មាត់តែមួយ ព្រោះធម្មជាតិចង់ឲ្យយើងមើលច្រើន ស្តាប់ច្រើន និយាយតិច ! បិទមាត់ ចំណេញជាងបើកមាត់ បើកមាត់គឺនិយាយតែអ្វីដែលយើងចេះហើយ តែបើបើកមាត់ទៅវាបានល្អប្រសើរ ចូរបើកចុះ កុំបិទ ! ៕

