ពាក្យសម្តីដែលកូនៗចង់ឮចេញពីមាត់ឪពុកម្តាយ

K
khy-nim

ពាក្យសម្តីដែលកូនៗចង់ឮចេញពីមាត់ឪពុកម្តាយជាងគេគឺ
ប៉ាម៉ាក់ពិតជាស្រឡាញ់កូន , ប៉ាម៉ាក់មានមោទនភាពដោយសារកូនណាស់ , ប៉ាម៉ាក់តែងតែលះបង់ដើម្បីកូនជានិច្ច , ឲ្យប៉ាម៉ាក់សុំទោស ! លើកក្រោយលែងធ្វើអញ្ចឹងដាក់កូនទៀតហើយ , ប៉ាម៉ាក់តែងតែស្តាប់យោបល់កូនជានិច្ច , កូនពិតជាអាចធ្វើវាបាន ប៉ាម៉ាក់ជឿជាក់លើកូន , កូនប៉ាម៉ាក់ធ្វើអ្វីតែងតែមានការទទួលខុសត្រូវជានិច្ច , កូនប៉ាម៉ាក់ធ្វើអ្វីក៏ល្អលើសគេដែរ , កូនកុំបារម្ភ បើកូនចង់ធ្វើអី្វមួយឲ្យតែកូនគិតច្បាស់ក្នុងចិត្តកូនធ្វើវាចុះ ប៉ាម៉ាក់គាំទ្រកូនជានិច្ច ! ។
ចាំណា ! គឺសម្តីឪពុកម្តាយនេះហើយដែលអាចសាងអនាគតឲ្យកូនៗរបស់ពួកគេបាន « គ្រូទាយ ម្តាយថា » ។
=> កូនស្រី ! កុំបំរើអ្នកណាដែលខឹងហើយទៅបាត់ បាត់ខឹងត្រឡប់វិញ ត្រូវបំរើអ្នកណាដែលខឹងក្តី ស្អប់ក្តីនៅតែមិនព្រមចាកចេញវិញ។

Comments