ឆាកជីវិតរបស់តារាចម្រៀង Justin Bieber មុននិងឈានមកដល់ថ្ងៃនេះ

K
khy-nim

ឆាកជីវិតរបស់តារាចម្រៀង Justin Bieber មុននិងឈានមកដល់ថ្ងៃនេះ
  Justin Bieber គឺជាមនុស្សម្នាក់ដែលគេមានគេតាមស្វែងរកច្រើនជាងគេនៅលើGoogleជារៀងាល់ឆ្នាំ។មានមនុស្សជាច្រើនមើលឃើញថាJustin ជាមនុស្សជោគជ័យបំផុតតែ ប៉ុន្តែតើអ្នកដឹងទេថាទម្រាំឈានមកដល់ថ្ងៃនេះJustin មានរឿងរ៉ាវនៅពីក្រោយខ្នងរបស់គាត់អ្វីខ្លះដែលអាចធ្វើឲ្យគាត់ជោគជ័យ? 
   រឿងរ៉ាវនោះគឺចាប់ផ្តើមនៅពេលដែលJustin Bieber បានច្រៀងនៅតាមដងផ្លូវនៅពេលដែលបងប្អូរបស់គាត់មិនអាចទៅមើលការច្រៀងរបស់ Justin ផ្ទាល់បាន។ ម្តាយរបស់គាត់បានថតគាត់វីដេអូដែលគាត់ច្រៀងបង្ហោះលើអុីនធើណេត ។ វីដេអូនោះបានផ្ទុះឡើងដែលធ្វើឲ្យគ្រប់គ្នាបានឃើញនិងចាប់អារម្មណ៍ជាខ្លាំង។នៅឆ្នាំ2008 ជាឆ្នាំដែលអស្ចារ្យបំផុតរបស់ Justin នោះគឺ Justin បានចុះកុងត្រាជាមួយផលិតកម្ម RBMG Record ជាផ្លូវការភាពជោគជ័យរបស់ Justin ជាការជោគជ័យលឿនបំផុតនៅក្នុងសីល្បៈចម្រៀង ជាពិសេសគឺគាត់មានអាយុត្រឹមតែ 13 ឆ្នាំតែប៉ុណ្ណោះ។ដោយសារតែភាពនៅក្មេង Justin មិនសូវចេះប្រើពាក្យសម្តី រឺកាយវិការនោះទេ។ដូចនេះJustin បានបង្កើតរឿងដែលគួរឲ្យហួសចិត្តមួយគឺ បទចម្រៀង Baby របស់Justin មានអ្នកមិនចូលចិត្តរហូតទៅដល់ 12 លាននាក់ឯណោះ។ ពេលនោះJustin ហាក់ដូចជាទទួលបានការរិះគន់ ស្អប់ខ្ពើមយ៉ាងខ្លាំងពីមនុស្សជុំវិញខ្លួនរបស់គាត់ ។ ហើយពេលនោះJustin បានធ្វើរឿងខុសមួយចំនួនដោយសារតែគាត់រងសម្ពាធខ្លាំងពេក។ ប៉ុន្តែពេលមួយគាត់បានយល់ថាគាត់បានជាប់អន្ទាក់ជីវិតដែលតម្រូវឲ្យគាត់ត្រូវកែប្រខ្លួនឯងដើម្បីខ្លួនឯង គ្រួសារ និងអ្នកគាំទ្រនិងពិភពលោកដ៏ស្រស់បំព្រងមួនេះ។ជាលទ្ធផលJustinមានសុខភាពល្អជាងមុនហើយគាត់បានក្លាយជាគម្រូសម្រាប់មនុស្សនៅជុំវិញពិភពលោក។ជាមួយនិងវត្តមានប្រពន្ធរបស់គាត់Justinបានរកឃើញខ្លួនឯងនិងបានលើកទឹកចិត្តអ្នកគាំទ្រគាត់ផងដែរ។នៅពេលដែលគាត់ជួបញ្ហារធំនោះអ្នកណាក៏យល់ឃើញថាគាត់និងបញ្ចប់អាជីរបស់គាត់ជាមិនខាន តែអ្វីទាំងអស់មិនដូចការគិតនោះឡើយ។ទីផុតJustin ជាអ្នកចម្រៀងដែលមានអ្នកគាំទ្រច្រើនបំផុតនៅក្នុងលោកនិងមានតម្លៃខ្លួនខ្ពស់បំផុតមួយរូបផងដែរ។

Comments