នាទីសំណើច !
ចរិតលោកតាចូលចិត្តយកចំណេះដែលខ្លួនមានទៅកាច់កុងអ្នកដទៃឲ្យបាក់មុខមាត់កណ្តាលចំណោមមហាជន ចាស់ពីដើមច្រើននិយាយថា ទេសទាល់តែបាក់គ្រែ ! ។ថ្ងៃនេះមានលោកក្មេងមួយអង្គល្បីណាស់ដែរ លោកមកទេសនានៅភូមិគាត់ លោកតាបានសរសេរសំណួរខ្លឹមតែម្តង ៖ ព្រះពុទ្ធទ្រង់មានគុណធំ គង់លើរត្តប្បលដ៏មានរស្មីភ្លឺចិញ្ចាចចិញ្ចែង ព្រះភ្នែនគត់មត់សូម្បីតែខ្យល់បក់៨ទិសក៏មិនកក្រើក ! ។តើខ្យល់បក់៨ទិសគឺជាអ្វី ? រួចគាត់ហុចទៅលោក លោកលាមើលហើយក៏ឆ្លើយភ្លាម គឺជាខ្យល់ « ផោម » លោកតាស្រាប់តែស្ទុះក្រោកក្រទីក្រទា លើកដៃចង្អុលមុខលោក សំណួរគេត្រឹមត្រូវមកនិយាយលេងសើច បើមិនចេះឲ្យដឹងថាមិនចេះ កុំពភ្លើពកថ្ងាសឲ្យសោះ !។លោកក្មេងញញឹមបន្តិចតបថា ខ្យល់បក់៨ទិសមិនកក្រើក បែរជាមកកក្រើកនឹងខ្យល់ផោម ! ! ! យាយតានាំគ្នាផ្ទុះសំណើចគឹកកងរំពងឡើង ! ។
តើខ្យល់បក់៨ទិសដែលលោកតាបានសួរគឺជាអ្វី ? សូមជួយឆ្លើយផងមើល !

