នៅពេលគំនិតអវិជ្ជមានបានកើតឡើង ត្រូវចាំថា វិធីដោះស្រាយគឺផ្លាស់ប្តូរការគិតភ្លាមៗ ត្រូវដឹងពីអំណាចគ្រប់ប្រការដែលអ្នកមានគឺសតិនិងបញ្ញា ដែលវាអាចនឹងនាំឲ្យអ្នកបានជួបរឿងល្អ ឬ អាក្រក់ដែលខ្លួនបានគិតទុកមកជាមុន(ច្បាប់ស្រូបទាញ) ។ ហេតុនេះត្រូវតាំងចិត្តដាក់បញ្ជាទៅលើការគិត ដោយបង្វែរវាមកគិតតែរឿងដែលនាំឲ្យជីវិតមានក្តីសុខវិញ វានាំឲ្យមានភាពរឹងមាំ ព្រោះឋាមពលចិត្តដែលកើតមកពីបុណ្យគឺជាអ្នកបង្កបង្កើតការពិតឲ្យដល់អ្នក នឹងជាប្រភពបញ្ញាញាណនៃការត្រាស់ដឹង វាជាអ្នកនិមិត្តឲ្យកើតឥស្សរភាពនិងសុភមង្គលទៅតាមអ្វីដែលយើងបានកំណត់ទុក កុំត្រាំចិត្តជាមួយគំនិតដែលគិតខុស កុំស្លុងអារម្មណ៍ជាមួយការបោកប្រាស់នៃគំនិត ! ។

