ពេលជួបបញ្ហាទាល់ច្រក តើត្រូវគិតដូចម្តេច ? ត្រូវសួរខ្លួនឯងថា ៖
១ តើអ្វីជាប្រភពឋាមពលរបស់ខ្លួនឯង ?( ការងារដែលត្រឹមត្រូវ ភាពស្មោះត្រង់ )
២ តើអ្វីជាប្រភពរំញោចដ៏ខ្លាំងក្លារបស់យើង ? (ដើម្បីខ្លួនឯង ដើម្បីពុកម៉ែ បងប្អូន កូនចៅ មនុស្សដែលខ្លួនស្រឡាញ់ ...)។
៣ បើនៅតែគិតអីមិនឃើញ ត្រូវតាំងចិត្តឈប់គិត ហើយសម្រាកឲ្យបានស្រួល ព្រោះការសម្រាកគឺជាប្រភពឲ្យខួរក្បាលផុសគំនិតចេញមកបានល្អ។
៤ ស្វែងរកដំបូន្មានពីអ្នកដទៃ ពិភាក្សាជាមួយមនុស្សដែលខ្លួនជឿទុកចិត្ត ។
៥ ត្រូវហាត់ប្រាណឬសម្រាកលំហែរកាយ ដើម្បីបន្ថយស្ត្រេសឲ្យខួរក្បាលបញ្ចេញគំនិតល្អៗ ។
៦ អានសៀវភៅដើម្បីឆ្លុះបញ្ចាំងពីបញ្ហានិងដំណោះស្រាយ ។
៧ ការសុបិនអាចជាការវិភាគរបស់Subconscious ចូរស្វែងរកអត្ថន័យរបស់សុបិន ដើម្បីទទួលការយល់ដឹងបានល្អប្រសើរជាងមុន។
៨ រំលឹកបទពិសោធដែលខ្លួនធ្លាប់បានជួបពីមុន ។
៩ គិតឲ្យបានច្រើនផ្លូវ ចាំសម្រេចយកផ្លូវដែលល្អបំផុត ។

