កុំបួងសួងសុំឲ្យជីវិតមានភាពងាយស្រួលឲ្យសោះ ! ត្រូវបួងសួងសុំឲ្យជីវិតមានភាពខ្លាំងក្នុងការធន់ទ្រាំជាមួយបញ្ហាលំបាកសព្វបែបយ៉ាង ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃនៅពីក្រោយចាំជួយអ្នកជានិច្ច! ។មនុស្សខ្លះមិនដែលមើលឃើញតំលៃខ្លួនឯង រហូតដល់បច្ចុប្បន្នភាពបានចាកចោលគេទៅបាត់ ! អ្នកមិនដឹងទេថា ត្រឹមតែភាពស្មោះត្រង់ អាចធ្វើឲ្យគេគោរពបានគ្រប់គ្នា បើអ្នកចង់ក្លាយជាមនុស្សរឹងមាំ ចូរសង្ឃឹមលើមូលហេតុនៃសេចក្តីស្រឡាញ់ មេត្តាករុណា ការអាណិតអាសូរ និងការដឹងគុណចុះ ! ព្រះរាជាខ្មែរក្នុងសម័យដើម សុទ្ធតែមានធម៌នេះ ទើបប្រជារាស្ត្ររបស់ព្រះអង្គគោរពស្រឡាញ់សុខចិត្តគោរពថ្វាយជីវិតគ្រប់ៗគ្នា ! ។

