បញ្ហាជីវិតបើទោះជាយើងរអ៊ូរទាំ

K
khy-nim

បញ្ហាជីវិតបើទោះជាយើងរអ៊ូរទាំ ឬ មិនរអ៊ូរទាំពីវា ក៏យើងនៅតែមិនអាចគេចជៀសផុតពីវាបានដដែល ហេតុនេះមានតែការតាំងចិត្តអត់ធន់តស៊ូដើម្បីដោះស្រាយវាតែប៉ុណ្ណោះ។
បើមានអ្នកណាម្នាក់ធ្វើឲ្យយើងឈឺចាប់ យើងត្រូវពិនិត្យឲ្យដល់ទីជំរៅនៃបញ្ហា តើពាក្យសំដីរបស់គេនោះហូរមកបំផ្លាញយើង ឬ មួយក៏មកពីយើងរើសពាក្យសំដីគេយកមកគិតដើម្បីបំផ្លាញខ្លួនឯង ? ។
បើពូកែរើស ត្រូវឆ្លាតក្នុងការបោះចោលផង ! កុំគិតតែពីរើសទុកៗ ប្រយ័ត្នរើសចំរងើកភ្លើង នាំឲ្យឆេះក្បាលខ្លួនឯងអស់អត់អំពើ !

Comments