ផលប្រយោជន៍នៃការគិតៈ
១-ជួយលើកកំពស់ភាពឈ្លាសវៃផ្នែកសតិបញ្ញាស្មារតី ដើម្បីនាំទៅដល់ការទ្រទ្រង់ជីវិតរស់នៅក្នុងសង្គម និងដើម្បីបានសម្រេចតាមក្តីប៉ងប្រាថ្នា។
២-ជួយឲ្យមានសមត្ថភាពក្នុងការដោះស្រាយបញ្ហា។
៣-ជួយឲ្យបានសម្រេចភាពសមហេតុសមផល។
៤-ជួយកាត់បន្ថយភាពជឿជាក់លើខ្លួនឯងហួសហេតុពេក
៥-ជួយត្រួតពិនិត្យការប៉ាន់ស្មានតាមអារម្មណ៍ខ្លួនឯង តាមភាពពេញចិត្តនិងមិនពេញចិត្តដែលជាប្រភពនៃអគតិធម៌។
៦-ជួយវិនិច្ឆ័យការពិតទៅលើបទពិសោធដែលខ្លួនមាន
៧ជួយឲ្យមានការសម្រេចចិត្តបានត្រឹមត្រូវ ។ល។

