កុំផ្លាស់ប្តូរជាតិកំណើតខ្លួនឯង

K
khy-nim

១- កុំផ្លាស់ប្តូរជាតិកំណើតខ្លួនឯងព្រោះតែផលប្រយោជន៍នៅខាងក្រៅ ព្រោះគ្មានអ្នកណាម្នាក់អាសម្តែងតួជំនួសអ្នកបានទេ ដូច្នេះរក្សាអ្វីៗក្នុងភាពជាខ្លួនឯងគឺល្អបំផុតហើយ ។ ការដាច់ផុតពួជពីផែនដីនៅក្នុងកណ្តាប់ដៃអ្នកគឺជាភាពអាម៉ាស់របស់ដូនតាអ្នកខ្លាំងណាស់ ។
២- បើចង់ហោះហើរដូចជាបក្សី ចង់ហិចហែលក្នុងទឹកដូចជាមច្ឆា សូមរៀនរស់ជាមនុស្សវិញគឺប្រសើរជាង ។ ចង់ខ្ពស់ ចង់ទាប តែចង់ធ្វើជាមនុស្សសាមញ្ញគឺល្អបំផុតព្រោះមនុស្សដែលឋិតនៅក្នុងកម្មវិធីពិតជាហត់នឿយណាស់ ។

Comments