និទានទស្សនៈ !

K
khy-nim

ប្រវត្តិពុទ្ធសាសនានាសម័យអង្គរ !
វត្តអារាមគឺជាឃ្លាំងវប្បធម៌ជាតិ ព្រោះបានផ្តល់ចំណេះទាំងផ្លូវលោក ផ្លូវធម៌ ។ ផ្លូវលោកមានចំណេះសព្វបែបយ៉ាង អក្សរសាស្ត្រ អក្សរសិល្បិ៍ ស្ថាបត្យកម្មសំណង់ វេជ្ជសាស្ត្រ សិល្បិ៍សាស្ត្រ ច្បាប់ប្រទេស ។ល។ ទៅតាមអាធ្យាស្រ័យលោក ភិក្ខុសង្ឃខ្លះលោកនឿយណាយ ចូលព្រៃធ្វើកម្មដ្ឋាន ឬ ធ្វើនៅក្នុងស្រុកភូមិ ភិក្ខុខ្លះចូលបួសសិក្សាទទួលបានចំណេះហើយ លោកសឹកកសាងគ្រួសារ ឬចូលបម្រើកិច្ចការប្រទេសជាតិ ។ សារុបមកយើងឃើញថា សង្គមសង្ឃចែកជា២ក្រុមគឺ គឺក្រុមលោកនៅក្នុងស្រុក នៅក្នុងវត្តដឹកនាំសិស្សសាងប្រយោជន៍ជូនជាតិហើយគោរពវិន័យពុទ្ធសាសនាជាធម្មតា ។ មួយក្រុមទៀត គឺលោកសមាទាននៅតាមព្រៃភ្នំ ល្អាងគុហារ គិរីបព្វតា ប្តេជ្ញាយកព្រះនិព្វាន។ អ្វីដែលសំខាន់គឺលោកមិនមើលងាយរិះគន់គ្នា អ្នកនៅព្រៃមិនតិះដៀលអ្នកនៅស្រុក អ្នកនៅស្រុកមិនមើលងាយអ្នកចូលព្រៃ លោកគោរពគ្នាតាមព្រះវស្សា តាមវ័យ តាមគុណធម៌ លោកទាំងពីរក្រុមសុទ្ធតែសាងប្រយោជន៍ជូនជាតិមាតុភូមិ ប្លែកតែពុទ្ធបរិស័ទជ្រុលនិយមមួយចំនួនដែលចេះតែរិះគន់គ្នា មិនមើលតាមអាធ្យាស្រ័យបុគ្គលរៀងខ្លួន ។ វប្បធម៌ជាតិបានបំបែកពីវត្តអារាមគឺក្រោយសម័យអាណានិគមបារាំងនេះទេ តែសាលាបឋមសិក្សាមួយចំនួនធំក្នុងប្រទេស នៅតែផ្ញើក្នុងវត្តនៅឡើយសូមគន់គិតពិចារណាតាមការគួរ ! ។

Comments