The Weeknd បង្ហាញវីដេអូចម្រៀងថ្មីរបស់គាត់ដែលសម្តែងដោយតួអង្គក្នុងរឿង "Squid Game"

K
khy-nim

The Weeknd បង្ហាញវីដេអូចម្រៀងថ្មីរបស់គាត់ដែលសម្តែងដោយតួអង្គក្នុងរឿង "Squid Game" តារា Jung Ho Yeon
     កាលពីថ្ងៃទី 1 ខែមេសា តារាចម្រៀងដ៏ល្បី The Weeknd បានបង្ហោះឈុតឆាកមួយពីវីដេអូចម្រៀងរបស់គាត់ដែលបង្ហាញពីគាត់ និងតួអង្គដ៏ល្បីនៅក្នុងរឿង Squid Gameគឺ Jung Ho Yeon កាន់ដៃគ្នាជាមួយនិងស្នាមញញឹម។  ចំណងជើង សរសេរថា “out of time : tuesday ”។  វីដេអូចម្រៀងនេះនឹង ត្រូវបានគេដឹងថាជាការបង្ហាញខ្លួនលើកដំបូងរបស់ Ho-Yeon ក្នុងវីដេអូចម្រៀងអាមេរិក។លើសពីនេះទៅទៀតថ្មីៗនេះ The Weeknd បានឈរនៅលើកំពូលតារាង Spotify នៃសិល្បករដែលមានអ្នកស្តាប់ច្រើនជាងគេ ដោយបន្សល់ទុកពីក្រោយ Justin Bieber ដែលបានរក្សាកំណត់ត្រាជាមួយនឹងអ្នកស្តាប់ប្រចាំខែជិត 84 លាននាក់។វីដេអូបទចម្រៀងថ្មីនេះនឹង ត្រូវបានប្រកាសចេញជាផ្លូវការនៅថ្ងៃ ទី ០៥ ខែ មេសា ឆ្នាំ ២០២២ ខាងមុខ។

Comments