តារាស្រី Barbie Hsu ដែលយើងស្គាល់ថាជា សាន់ឆាយ ពេលនេះគាត់ចាកចេញពីវិស័យសម្តែងហើយ
អ្នកនាងBarbie Hsuដែលសម្តែងក្នុងរឿង ក្នុងរឿងភាគ F4 ជាតួរអង្គ សាន់ឆាយ កាលពីឆ្នាំ ២០០១។ មកទល់ពេលនេះយើងក៏លែងសូវបង្ហាញខ្លួនក្នុងវិស័យសិល្បៈទៀតដែរ។ ក្រោយពីរៀបអាពាហ៍ពិពាហ៍មក១១ឆ្នាំ Barbie Hsu និងស្វាមីលោក Wang XiaoFei សម្រេចចិត្តលែងលះគ្នាបន្សល់ចំណងដៃកូន ២ នាក់។ បើតាម Barbie Hsu នាងពិតជាចង់វិលចូលសម្ដែងរឿងភាគ ឬខ្សែភាពយន្ដផ្សេងៗ តែនាងមានភារះកិច្ចថែទាំកូនទាំងពីរ ដូច្នេះនាងសម្រេចចិត្តថាមិនបន្ដអាជីពសម្ដែងនោះទេពោលប្រហែលជាធ្វើការខាងផ្នែកផលិតកម្មវិធី ឬពិធីការិនីវិញ។ តារាស្រីនេះ បានឲ្យដឹងទៀតថា ក្រៅពីមានរូបរាងធាត់មិនស្អាតដូចពីមុន នាងក៏មានជំងឺប្រចាំកាយគឺដោយសារបញ្ហាផ្លូវចិត្តមកពីសម្ដាធផ្សេងៗនៅជុំវិញ ជាពិសេសបញ្ហាលុយកាក់ រឿងធ្វើជំនួញ ហើយកាលមិនទាន់លែងលះស្វាមី ក៏ហាក់មិនសូវជារវល់ទៀត ធ្វើឲ្យទឹកចិត្តនាងមិនរឹងមាំដូចមុនទេបើរូបនាងចង់វិលទៅរកអាជីពសម្ដែងក៏ពិបាកដែរ មានតែធ្វើជាពិធីការិនី ឬអ្នកផលិតដើម្បីរកប្រាក់ប៉ុណ្ណោះ។

