១.មនុស្សមួយចំនួន ចង់បានណាស់ការងារល្អ តួនាទីល្អ ប្រាក់ខែខ្ពស់ ប៉ុន្តែមិនប្រឹងអភិវឌ្ឍសមត្ថភាព។ ដើម្បីឆ្លើយតបទៅនឹងការចង់បានទាំងនោះ លុះត្រាតែខ្លួនមានសមត្ថភាពគ្រប់គ្រាន់ ទើបអាចសម្រេចដូចការចង់។
២.មនុស្សខ្លះ ឃើញគេមានបាន មានឋានៈ តួនាទី និងមុខមាត់ប្រសើរនៅក្នុងសង្គម បែរជាកើតចិត្តច្រណែន ភ្លេចប្រឹងប្រែងអភិវឌ្ឍខ្លួនឱ្យល្អ និងឱ្យមានសមត្ថភាពដូចគេ។
ក្នុងនាមជាមនុស្សម្នាក់ ដែលមានបំណងប្រាថ្នាចង់បានអ្វីមួយ ត្រូវប្រឹងប្រែងព្យាយាមពង្រឹងសមត្ថភាពខ្លួនឯងឱ្យកាន់តែរីកចម្រើនលូតលាស់ កុំដេកកើតទុក្ខច្រណែនអ្នកដទៃ។

