មិនពេញចិត្តនឹងការងារដែលខ្លួនកំពុងធ្វើ

K
khy-nim

តើនឹងមានអ្វីកើតឡើងខ្លះ នៅពេលអ្នកចេះតែមិនពេញចិត្តចំពោះអ្វីដែលខ្លួនមាន មិនពេញចិត្តនឹងការងារដែលខ្លួនកំពុងធ្វើ អ្នកសប្បាយជាមួយនឹងការទើសចិត្ត ! អ្វីដែលអ្នកទទួលបានគឺ ជម្ងឺផ្លូវកាយ ផ្លូវចិត្តជាច្រើន ។
មនុស្សគ្រប់រូបសុទ្ធតែធ្លាប់មានថ្ងៃមិនល្អនៅកន្លែងធ្វើការ ប៉ុន្តែមានសញ្ញាដែលនិយោជិតត្រូវប្រុងប្រយ័ត្ន មុនពេលសប្តាហ៍អាក្រក់នៅការិយាល័យប្រែទៅជាភាពតានតឹងក្នុងការងារមិនចេះចប់ ដែលក្លាយជាការបំផ្លាញសុខភាពរបស់អ្នក។
ជនជាតិអាមេរិកជាច្រើនកំពុងជាប់ក្នុងការងារបំពុល ដែលជាបញ្ហាធ្វើឲ្យនិយោជក និងនិយោជិតត្រូវយកចិត្តទុកដាក់ជាមួយគ្នាបន្ថែមទៀត។ Jeffrey Pfeffer សាស្រ្តាចារ្យផ្នែកអាកប្បកិរិយារបស់អង្គការនៅ Stanford ដែលបានសរសេរសៀវភៅ Dying for a Paycheck បានរកឃើញតាមរយៈការស្រាវជ្រាវរបស់គាត់ថាៈ ការគ្រប់គ្រងមិនល្អនៅក្នុងក្រុមហ៊ុនអាមេរិក ត្រូវចំណាយរហូតដល់ 8 ភាគរយនៃថ្លៃសេវាសុខភាពប្រចាំឆ្នាំ ដោយសារតែផលប៉ះពាល់ពីកន្លែងការងារមកលើសុខភាព ហើយត្រូវបានផ្សារភ្ជាប់ជាមួយនឹងការស្លាប់លើសពី 120,000 នាក់ជារៀងរាល់ឆ្នាំ។

Comments