បើអ្នកក្រលេកមើលវត្តអារាមសព្វថ្ងៃមួយត្រួស អ្នកច្បាស់ជាគិតថា វត្តអារាមគ្រាន់តែជាទីកន្លែងទាក់ទាញមនុស្សល្ងង់ក្នុងអបិយជំនឿ ដែលកំពុងតែត្រូវមនុស្សឆ្លាតបោកប្រាស់ប្រមូលយកទ្រព្យសម្បត្តិ ហើយនាំទៅរកផ្លូវខុសតែប៉ុណ្ណោះ ! ។ សីលសមាធិ គឺសម្រាប់មនុស្សអត់ការងារធ្វើ សម្រាប់មនុស្សត្រូវគេបោក សម្រាប់អ្នកខកបំណងក្នុងរឿងស្នេហា សម្រាប់អ្នកស្រែៗមិនទាន់សម័យ សម្រាប់អ្នកអស់សង្ឃឹមក្នុងជីវិតតែប៉ុណ្ណោះ ! វាគ្មានការអភិវឌ្ឍខ្លួនទេ ។« តាមពិតពុទ្ធសាសនាសព្វថ្ងៃ គឺសុទ្ធតែឋិតនៅក្រៅធាតុពិតរបស់ពុទ្ធសាសនាទាំងអស់ ! » បើអ្នកចង់ដឹងការពិតពីកម្មវត្ថុមួយនេះ ដាច់ខាតត្រូវតែសិក្សាហើយពិសោធឲ្យបានឃើញច្បាស់ដោយខ្លួនឯង ព្រោះគឺជាកំពូលទ្រឹស្តីវិទ្យាសាស្ត្រនិងជាកំពូលបច្ចេកទេសអប់រំគុណធម៌របស់មនុស្សជាតិ។វិជ្ជានិងចរណៈ បានដល់ វិជ្ជានិងគុណធម៌ គឺមានស្រេចហើយក្នុងទីនោះ ! ។

