តើការភ័យខ្លាចវាបានកើតឡើងព្រោះតែអ្វី ?

K
khy-nim

តើការភ័យខ្លាចវាបានកើតឡើងព្រោះតែអ្វី ?
ព្រោះតែការអាល័យ ការជាប់ជំពាក់ ការប្រកាន់ នាំឲ្យមានការភ័យខ្លាច ខ្លាចបាត់បង់មនុស្សជាទីស្រឡាញ់ បាត់បង់វត្ថុជាទីស្រឡាញ់ បាត់បង់ជីវិតជាទីស្រឡាញ់ ។ ការភ័យខ្លាចនឹងត្រូវថមថយចុះ នៅពេលគេបានយល់ពីហេតុផលជីវិត ! ។ តាមពិតការភ័យខ្លាចវាកើតពីការគិតរបស់យើងទាំងអស់ គិតស្រមើស្រមៃមុន គិតទៅលើអ្វីដែលខ្លួនធ្លាប់បានដឹង បានឮ យើងត្រូវចេះគិតដើម្បីបំបាត់ការភ័យខ្លាចទៅវិញ កុំគិតតែពីខាងខ្លាច ត្រូវចេះគិតខាងមិនខ្លាចខ្លះផង ។បើយើងឈរក្នុងទីងងឹត យើងនឹងមានការភ័យខ្លាច ព្រោះតែចិត្តចង្អៀតចង្អល់ តែបើយើងចេញមកឈរនៅទីភ្លឺ ហើយពោរពេញដោយចិត្តមេត្តាករុណា មិនលំអៀង សេចក្តីភ័យខ្លាចនឹងបាត់បង់អស់ជាមិនខាន ! ។ ខ្លាចស្លាប់មកពីឧបាទាន(ប្រកាន់មាំ)ទៅលើរូបថាជារបស់ខ្លួន ថាទៀង ថាសុខ បើយល់ពីការពិតដែលរូបជារបស់ប្រែប្រួលកើតរលត់នោះការភ័យខ្លាចនឹងថយចុះជាមិនខាន ។

Comments