ហេតុអីទើបសមាធិគឺជាការងារចាំបាច់បំផុតក្នុងជីវិតមនុស្ស ?

K
khy-nim

ហេតុអីទើបសមាធិគឺជាការងារចាំបាច់បំផុតក្នុងជីវិតមនុស្ស ?
ខួរក្បាលគឺជាតំបន់ដែលប៉ះទង្គិចខ្លាំងជាងគេនៅលើរូបរាងកាយ វាមានសង្គ្រាមផ្ទុះឡើងរឿយៗក្នុងខួរក្បាលរបស់អ្នក លំនាំពីរយ៉ាងដ៏ចំបងគឺ «គំនិតខុសនិងត្រូវប្រយុទ្ធគ្នា» វាអាស្រ័យនៅលើអ្នកដែលកំពុងស្វែងរកកម្មវិធី ដើម្បីជួយបន្ធូរភាពតានតឹងឲ្យមានសន្តិភាពកើតឡើង ! ។ ជីវិតអ្នកអាចមានភាពខុសគ្នាយ៉ាងខ្លាំងមិនដូចមុននៅពេលដែលអ្នកប្រកាន់ខ្ជាប់ក្នុងឥរិយាបថសមាធិ ! ។ សមាធិត្រូវបានលោកខាងលិចទទួលយកមកសិក្សាយ៉ាងច្បាស់លាស់តាំងពីឆ្នាំ១៩៦០មកម៉្លេះ គេធ្វើតេស្ត Stanford Marsh mallow គឺគេឲ្យសិស្សដោះស្រាយបញ្ហាដែលលំបាកៗរហូតដល់ជាប់គាំងដោះស្រាយលែងចេញ រួចហើយគេដាក់សិស្សឲ្យឋិតក្នុងភាពស្ងប់ស្ងាត់តែឯងៗក្នុងបន្ទប់ ក្នុងបន្ទប់ម្នាក់ឯងដោយគ្មានការរំខានមួយក្រុម និងមួយក្រុមទៀតនៅក្នុងបន្ទប់អ៊ូអរធម្មតា រួចនាំមកដោះស្រាយបញ្ហាឡើងវិញ គេទទួលបានលទ្ធផល គឺក្រុមនៅក្នុងបន្ទប់ស្ងាត់ដោះស្រាយបានផលល្អដល់ទីជំរៅជាងគេនិងគួរជាទីពេញចិត្តយ៉ាងខ្លាំង ។ លុះឆ្នាំ ២០១១គេប្រើបច្ចេកទេសស្កែនខួរក្បាល បរិបទដែលគេទទួលបានគឺ សំបកខួរក្បាលក្រោយថ្ងាស(Partie pre-frontal)ដែលទាក់ទងជាមួយការគិត ពិចារណា ការគ្រប់គ្រងចិត្តមានភាពរឹងមាំល្អខ្លាំងណាស់ អ្នកសមាធិបានជាប់លាប់គឺពូកែដោះស្រាយបញ្ហា ពូកែរៀនពីកំហុសហើយផ្លាស់ប្តូរកែប្រែ​ មានគំនិតឆ្នៃប្រឌិតខ្ពស់ ការគិតមានហេតុផល ចេះទទួលស្គាល់លំនាំជីវិត ចេះព្រមជាមួយបញ្ហាដែលដោះស្រាយមិនបាន ចេះពេញចិត្តនឹងជីវិតខ្លួនឯង ជាមនុស្សមានអំណាចចិត្តខ្ពស់ មានការតស៊ូព្យាយាមរឹងបុឹង ។ ចំណែកការស្រង់យកតួលេខអគ្គីសនីខួរក្បាល គេឃើញតំបន់ឡាំបិច(Zone limbic)ធ្វើការស្ងប់ស្ងាត់ល្អខ្លាំងណាស់ ហើយតំបន់សំបកខួរក្រោយថ្ងាស(Cortex pre frontal)បំពេញមុខងារបានយ៉ាងល្អ ។ ល្មមឈប់គិតថា សមាធិគឺជាកិច្ចការរបស់អ្នកស្រែ សមាធិជាការងាររបស់មនុស្សចាស់ដែលល្ងង់ គ្មានស្គាល់វប្បធម៌ជឿនលឿន ក៏ល្មមឈប់គិតខុសថា មិនដឹងជាយកចិត្តស្ងប់មកធ្វើអី សមាធិគឺជាផ្លូវវាង នាំឲ្យយឺតយ៉ាវក្នុងវដ្តៈ សមាធិគឺជាការសាងអារម្មណ៍ធ្វើបាបខ្លួនឯងផ្តេសផ្តាសខុសធម៌ដែលព្រះបានសម្តែងផ្ទាល់ព្រះឪស្ឋនេះទៀតទៅ ពិភពលោកគេបានយល់ពីតំលៃសមាធិច្បាស់លាស់ណាស់ ! ។

Comments