សិក្សាពីបេត

K
khy-nim

សិក្សាពីបេត ឬ ប្រេត ឬ Peta
ដោយលោភៈចិត្តកើតច្រើននាំឲ្យស្លាប់ទៅកើតជាប្រេត ដូច្នេះប្រេតគឺយើងអាចមើលឃើញតាំងពីនៅរស់ ។ ប្រេតជាសត្វស្រេកឃ្លានអត់អាហារ គ្មានក្តីសុខ ប្រេតមានច្រើនប្រភេទដែលមនុស្សហៅថា ខ្មោច ឬ យក្ស ប្រេតមានតូចមានធំ អាចប្រែកាយជាឥដ្ឋារម្មណ៍(ស្អាត) អនិដ្ឋារម្មណ៍(មិនស្អាត)ដោយប្រើឋាមពលចិត្តស្រូបប្រមូលគ្រាប់អេឡិចត្រុងក្នុងបរិយាកាសផ្តុំជារូបរាងឲ្យមនុស្សឃើញបាន តែរងទុក្ខលំបាកទៅតាមកម្មផ្សេងៗគ្នា ។ ទីកន្លែងរស់នៅរបស់ពួកគេមាននៅក្នុងព្រៃ នៅតាមភ្នំ កោះដាច់ស្រយាល ទន្លែ សមុទ្ទ នៅកន្លែងកប់ខ្មោច ឬ កន្លែងដុតខ្មោចជាដើម ។ ប្រេតនៅតាមភ្នំ ពេលគេកាប់ព្រៃរំខានខ្លាំងពេក ពិបាករស់នៅបាននាំគ្នារត់មកនៅតាមភូមិ តាមវត្តអារាម តាមកន្លែងចាក់សម្រាមក៏មានដែរ ។ គ្រួសារប្រេតមានទាំងអស់ ១២កង ចាំខ្ញុំនិទានជូនជាបន្តទៀត ចង់ដឹងទេ បើចង់សូមខំមិនមក បើតិចពេកក៏ឈប់សរសេរតែត្រឹមនេះ ! ។

Comments